គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 8:15-22 Khmer Standard Version (KHSV)

15. ពួក​យើង​សង្ឃឹម​ថា​នឹង​បាន​សុខតែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ!យើង​សង្ឃឹម​ថា នឹង​មាន​ពេល​មួយយើង​បាន​ជា​សះ‌ស្បើយតែ​យើង​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ!

16. សន្ធឹក​ជើង​សេះ​របស់​ខ្មាំង​លាន់​ឮ​ពី​ក្រុង​ដាន់សម្រែក​របស់​វា​បាន​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រពួក​គេ​មក​ដល់​ហើយ ពួក​គេ​បំផ្លាញ​ស្រុកនិង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុកពួក​គេ​បំផ្លាញ​ក្រុងនិង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង»។

17. «យើង​នឹង​ប្រើ​ពស់‌វែក និង​ពស់​អសិរ‌ពិសឲ្យ​ទៅ​ចឹក​អ្នក​រាល់​គ្នា ជា​ពស់​ដែលគ្មាន​គ្រូ​អាលម្ពាយ​ណា​អាច​សណ្ដំ​បាន​ឡើយ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18. ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ពន់​ប្រមាណតែ​គ្មាន​អ្វី​អាច​សម្រាល​ទុក្ខ​របស់​ខ្ញុំ​បាន​ទេ

19. សម្រែក​យំ​សោក​នៃ​ប្រជា‌ជន​របស់​ខ្ញុំលាន់​ឮ​ពី​ដែន​ដី​ដ៏​សែន​ឆ្ងាយ ព្រះ‌អម្ចាស់​លែង​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ហើយ​ឬ?ក្រុង​ស៊ីយ៉ូន​លែង​មាន​ព្រះ‌មហា‌ក្សត្រ​ហើយ​ឬ?«ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹងដោយ‌សារ​រូប​ព្រះ​ក្លែង‌ក្លាយ​ជា​ព្រះ​ឥត​បាន​ការរបស់​សាសន៍​ដទៃ​ដូច្នេះ?»។

20. រដូវ​ចម្រូត​កន្លង​ផុត​ទៅរដូវ​ប្រាំង​ក៏​ជិត​ផុត​ទៅ​ដែរតែ​ពួក​យើង​ពុំ​បាន​ទទួល​ការ​សង្គ្រោះ​សោះ!

21. ដួង​ចិត្ត​ខ្ញុំ​ត្រូវ​ខ្ទេច‌ខ្ទាំដោយ‌សារ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំខ្ញុំ​វិល‌វល់​ស្មារតី ដោយ‌សារ​ទុក្ខ​ព្រួយ​ដ៏​ធ្ងន់។

22. តើ​នៅ​ស្រុក​កាឡាដ​លែង​មាន​ប្រេងសម្រាប់​រឹត​ឲ្យ​បាន​ធូរ​ស្រាល​ហើយ​ឬ?តើ​នៅ​ទី​នោះ លែង​មាន​គ្រូ‌ពេទ្យ​ហើយ​ឬ?ហេតុ​អ្វី​បាន​ជា​ដំបៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំមិន​ព្រម​សះ​ដូច្នេះ?

សូមអានជំពូកពេញលេញ យេរេមា 8