គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 8:14-18 Khmer Standard Version (KHSV)

14. «ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះចូរ​ប្រមែ‌ប្រមូល​គ្នា​មកពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំហើយ​សំងំ​ចាំ​ស្លាប់​នៅ​ទី​នោះដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើងធ្វើ​ឲ្យ​យើង​វិនាសព្រះ‌អង្គ​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុលព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

15. ពួក​យើង​សង្ឃឹម​ថា​នឹង​បាន​សុខតែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ!យើង​សង្ឃឹម​ថា នឹង​មាន​ពេល​មួយយើង​បាន​ជា​សះ‌ស្បើយតែ​យើង​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ!

16. សន្ធឹក​ជើង​សេះ​របស់​ខ្មាំង​លាន់​ឮ​ពី​ក្រុង​ដាន់សម្រែក​របស់​វា​បាន​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រពួក​គេ​មក​ដល់​ហើយ ពួក​គេ​បំផ្លាញ​ស្រុកនិង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុកពួក​គេ​បំផ្លាញ​ក្រុងនិង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង»។

17. «យើង​នឹង​ប្រើ​ពស់‌វែក និង​ពស់​អសិរ‌ពិសឲ្យ​ទៅ​ចឹក​អ្នក​រាល់​គ្នា ជា​ពស់​ដែលគ្មាន​គ្រូ​អាលម្ពាយ​ណា​អាច​សណ្ដំ​បាន​ឡើយ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18. ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ពន់​ប្រមាណតែ​គ្មាន​អ្វី​អាច​សម្រាល​ទុក្ខ​របស់​ខ្ញុំ​បាន​ទេ

សូមអានជំពូកពេញលេញ យេរេមា 8