គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 8:1-4 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​នោះ គេ​នឹង​យក​ធាតុ​ស្ដេច​របស់​ស្រុក​យូដា ធាតុ​របស់​មន្ត្រី ធាតុ​របស់​បូជា‌ចារ្យ ធាតុ​របស់​ព្យាការី ព្រម​ទាំង​ធាតុ​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម​ចេញ​ពី​ផ្នូរ

2. ទៅ​ដាក់​ហាល​ចោល​ក្រោម​ព្រះ‌អាទិត្យ ក្រោម​ព្រះ‌ច័ន្ទ និង​ក្រោម​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ ធ្លាប់​គោរព​បម្រើ ធ្លាប់​ជំពាក់​ចិត្ត ធ្លាប់​យក​មក​ទស្សន៍‌ទាយ និង​ធ្លាប់​ក្រាប​ថ្វាយ‌បង្គំ។ គ្មាន​នរណា​ប្រមូល​ធាតុ​ទាំង​នោះ​យក​ទៅ​បញ្ចុះ​វិញ​ទេ គឺ​គេ​ទុក​ចោល​នៅ​លើ​ដី​ដូច​លាមក​សត្វ។

3. រីឯ​អ្នក​ដែល​នៅ​សេស‌សល់​ពី​ពូជ​មនុស្ស​ដ៏​អាក្រក់ ដែល​យើង​បំបរ‌បង់​ឲ្យ​ទៅ​នៅ​គ្រប់​ទី​កន្លែង​នោះ​វិញ គេ​ចង់​ស្លាប់​ជាង​នៅ​រស់» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

4. ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលដូច​ត​ទៅ:«ធម្មតា អ្នក​ដួល​តែងតែ​ក្រោក​ឡើង​វិញហើយ​អ្នក​វង្វេង​ផ្លូវក៏​តែងតែ​បក​ក្រោយ​វិញ​ដែរ។

សូមអានជំពូកពេញលេញ យេរេមា 8