គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 7:31-34 Khmer Standard Version (KHSV)

31. ពួក​គេ​បាន​សង់​ទី‌សក្ការៈ​នៅ​តូផេត ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​ទៅ​ដុត​ធ្វើ​ជា​យញ្ញ‌បូជា។ យើង​ពុំ​ដែល​បង្គាប់​ឲ្យ​ពួក​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ ហើយ​យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ។

32. ដូច្នេះ នៅ​ពេល​ខាង​មុខ គេ​លែង​ហៅ​កន្លែង​នោះ​ថា “តូផេត” ឬ​“ជ្រលង​ភ្នំ​ហ៊ីនណម” ទៀត​ហើយ តែ​គេ​នឹង​ហៅ​ថា “ជ្រលង​ភ្នំ​ពិឃាត”។ គេ​នឹង​យក​សព​ទៅ​កប់​នៅ​តូផេត​នោះ ដ្បិត​កន្លែង​ឯ​ទៀតៗ​គ្មាន​នៅ​សល់​ដី​សម្រាប់​កប់​សាក‌សព​ទេ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

33. សាក‌សព​របស់​ប្រជា‌ជន​នេះ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​ឆ្កែ​ចចក។ វា​នឹង​ស៊ី​សាក‌សព​ទាំង​នោះ ដោយ​ឥត​មាន​នរណា​មក​ដេញ​វា​ឡើយ។

34. តាម​ក្រុង​នានា​នៅ​ស្រុក​យូដា និង​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម យើង​នឹង​លែង​ឲ្យ​មាន​ឮ​សូរ​សំឡេង​ដ៏​សប្បាយ បទ​ចម្រៀង​សម្រាប់​ពិធី​បុណ្យ ឬ​ក៏​ភ្លេង​ការ​ទៀត​ហើយ ដ្បិត​ស្រុក​នេះ​នឹង​វិនាស​សូន្យ»។

សូមអានជំពូកពេញលេញ យេរេមា 7