គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:53-60 Khmer Standard Version (KHSV)

53. ទោះ​បី​បាប៊ី‌ឡូន​លើក​ខ្លួន​ឡើង​ដល់​មេឃទោះ​បី​ពួក​គេ​សង់​បន្ទាយ​យ៉ាង​ខ្ពស់ៗ​ក្ដីក៏​យើង​នឹង​ចាត់​អ្នក​បំផ្លាញ​ឲ្យ​នាំ​គ្នា​មកប្រហារ​ក្រុង​នេះ​ដែរ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

54. មាន​សម្រែក​លាន់​ឮ​ឡើង​ពី​ក្រុង​បាប៊ី‌ឡូនហើយ​សំឡេង​មហន្ត‌រាយ​លាន់​ឮ​ឡើងពី​ស្រុក​ខាល់ដេ

55. ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ក្រុង​បាប៊ី‌ឡូនព្រះ‌អង្គ​ធ្វើ​ឲ្យ​សម្រែក​លាន់​ឮ​ក្នុង​ក្រុង​នេះប្រែ​ទៅ​ជា​ស្ងាត់​ជ្រងំកង‌ទ័ព​ដែល​មាន​សូរ​សន្ធឹក​ដូច​មហា​សាគរនាំ​គ្នា​វាយ​លុក​ក្រុង​នេះ​ដោយ​សម្រែកទ្រហឹង​អឺង‌អាប់។

56. ពិត​មែន​ហើយ មេ​បំផ្លាញ​មក​វាយ​លុកក្រុង​បាប៊ី‌ឡូនទាហាន​ដ៏​អង់‌អាច​របស់​ក្រុង​នេះធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំងធ្នូ​របស់​ពួក​គេ​ត្រូវ​បាក់។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​តែងតែ​សង​ទៅ​មនុស្សតាម​អំពើ​ដែល​ម្នាក់ៗ​ប្រព្រឹត្ត។

57. «យើង​នឹង​បង្អក​មន្ត្រី អ្នក​ប្រាជ្ញ ចៅហ្វាយ​ខេត្ត ទេសា‌ភិបាល និង​ទាហាន​ដ៏​អង់‌អាច​របស់​ពួក​គេ ឲ្យ​ស្រវឹង។ ពួក​គេ​ដេក​លក់​រហូត​លែង​ភ្ញាក់​ទៀត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌មហា‌ក្សត្រ ដែល​មាន​នាម​ថា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

58. ព្រះ‌អម្ចាស់​នៃ​ពិភពទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«កំពែង​ដ៏​ស្កឹម‌ស្កៃ​របស់​ក្រុង​បាប៊ី‌ឡូនបាក់​បែក​រហូត​ដល់​គ្រឹះទ្វារ​ដ៏​ខ្ពស់ៗ​ក៏​ឆេះ​អស់គឺ​ស្នា‌ដៃ​ដែល​ប្រជា‌ជន​ទាំង‌ឡាយបាន​ធ្វើ​ក្លាយ​ជា​អសារ‌បង់អ្វីៗ​ដែល​ប្រជា‌ជាតិ​នានា​ខំ​ប្រឹង​ធ្វើក្លាយ​ទៅ​ជា​ចំណី​ភ្លើង»។

59. នេះ​ជា​សេចក្ដី​ដែល​ព្យាការី​យេរេមា​បង្គាប់​ដល់​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេ‌យ៉ា នៅ​ពេល​ដែល​គាត់​ទៅ​ស្រុក​បាប៊ី‌ឡូន ជា​មួយ​ព្រះ‌បាទ​សេដេ‌គា នៅ​ឆ្នាំ​ទី​បួន ក្នុង​រជ្ជកាល​របស់​ស្ដេច​នេះ។ កាល​នោះ លោក​សេរ៉ាយ៉ា​មាន​មុខ​តំណែង​ជា​មេ​លើ​ពួក​មហា‌តលិក។

60. លោក​យេរេមា​សរសេរ​អំពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​ស្រុក​បាប៊ី‌ឡូន ទុក​ក្នុង​ក្រាំង​មួយ គឺ​ព្រះ‌បន្ទូល​ទាំង​អស់​ស្ដី​អំពី​ស្រុក​បាប៊ី‌ឡូន ដូច​មាន​ចែង​ទុក​ខាង​លើ​នេះ​ស្រាប់។

សូមអានជំពូកពេញលេញ យេរេមា 51