គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:39-49 Khmer Standard Version (KHSV)

39. ពេល​ណា​ពួក​គេ​ពុះ​កញ្ជ្រោល​ដល់​កម្រិត​ហើយយើង​នឹង​រៀបចំ​ជប់‌លៀង​ឲ្យ​ពួក​គេយើង​នឹង​បង្អក​ពួក​គេ​ឲ្យ​ស្រវឹងទាល់​តែ​លេលាហើយ​ដេក​លក់​រហូត លែង​ភ្ញាក់​ទៀត- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

40. យើង​នឹង​នាំ​ពួក​គេ​ទៅ​ទី​សត្ត‌ឃាតដូច​ពពែ និង​ចៀម។

41. ម្ដេច​ក៏​ក្រុង​សេសាកដែល​ពិភព​លោក​ទាំង​មូល​ធ្លាប់​តែ​លើក​តម្កើងត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​ដូច្នេះ!ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសានក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​បែប​នេះ!

42. សមុទ្រ​ជន់​លិច​ស្រុក​បាប៊ី‌ឡូនហើយ​ទឹក​រលក​ក៏​បក់​បោក​លើ​ស្រុក​នេះ​ដែរ!

43. ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​បាប៊ី‌ឡូនត្រូវ​វិនាស​អន្តរាយស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ហួត‌ហែង និង​ព្រៃ​ល្បោះជា​ស្រុក​ដែល​គ្មាន​នរណា​រស់​នៅហើយ​ក៏​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ដែរ។

44. យើង​នឹង​ដាក់​ទោស​បាលដែល​ជា​ព្រះ​របស់​ជន‌ជាតិ​បាប៊ី‌ឡូនអ្វីៗ​ដែល​វា​លេប​ចូល​ទៅ​នោះយើង​នឹង​ទាញ​ចេញ​មក​វិញប្រជា‌ជាតិ​ទាំង‌ឡាយ​លែង​លើក​គ្នាទៅ​រក​ព្រះ​នោះ​ទៀត​ហើយរីឯ​កំពែង​ក្រុង​បាប៊ី‌ឡូន​ក៏​រលំ​ដែរ។

45. ប្រជា‌រាស្ត្រ​របស់​យើង​អើយចូរ​នាំ​គ្នា​រត់​ចេញ​ពី​បាប៊ី‌ឡូនម្នាក់ៗ​ត្រូវ​រត់​ប្រាស​អាយុគេច​ឲ្យ​ផុត​ពី​កំហឹង​របស់​យើងចំពោះ​ក្រុង​នេះ។

46. មិន​ត្រូវ​បាក់​ទឹក​ចិត្ត ហើយ​ភ័យ​ខ្លាចដោយ​ឮ​ពាក្យ​ចចាម‌អារ៉ាម​ដែល​គេ​និយាយក្នុង​ស្រុក​នោះ​ឡើយ!ដ្បិត​ឆ្នាំ​នេះ​មាន​ឮ​ពាក្យ​ចចាម‌អារ៉ាម​មួយឆ្នាំ​ក្រោយ​មាន​ឮ​ពាក្យ​ចចាម‌អារ៉ាម​មួយ​ទៀតអំពើ​ហិង្សា​នឹង​កើត​មាន​នៅ​ក្នុង​ស្រុកហើយ​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​នឹង​ដណ្ដើមអំណាច​តៗ​គ្នា។

47. ហេតុ​នេះ នៅ​គ្រា​ខាង​មុខយើង​នឹង​ដាក់​ទោស​ព្រះ​ក្លែង‌ក្លាយរបស់​ស្រុក​បាប៊ី‌ឡូនស្រុក​នោះ​ទាំង​មូល​នឹង​ត្រូវ​អាម៉ាស់ហើយ​នឹង​មាន​មនុស្ស​ដួល​ស្លាប់​ដោយ​មុខ​ដាវពាស‌ពេញ​ក្នុង​ទីក្រុង។

48. អ្វីៗ​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដីនឹង​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយដោយ​បាប៊ី‌ឡូន​រលំដ្បិត​មាន​សត្រូវ​ពី​ទិស​ខាង​ជើងមក​បំផ្លាញ​ក្រុង​នេះ!»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

49. បាប៊ី‌ឡូន​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើននៅ​លើ​ផែនដី​ទាំង​មូល​បាត់​បង់​ជីវិតឥឡូវ​នេះ បាប៊ី‌ឡូន​ក៏​ត្រូវ​បាត់​បង់​ជីវិត​ដែរព្រោះ​គេ​បាន​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ យេរេមា 51