គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:31-42 Khmer Standard Version (KHSV)

31. អ្នក​រត់​នាំ​គ្នា​រត់​បណ្ដាក់​គ្នាអ្នក​នាំ​សារ​ក៏​នាំ​ដំណឹង​តៗ​គ្នាដើម្បី​ទៅ​ទូល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ថា:សត្រូវ​វាយ​យក​បាន​ទីក្រុងពី​ជាយ​ម្ខាង ទៅ​ជាយ​ម្ខាង​ទៀត។

32. សត្រូវ​កាន់​កាប់​ផ្លូវ​ទឹក​ទាំង‌ឡាយព្រម​ទាំង​ដុត​កម្ទេច​បន្ទាយ​ផងទាហាន​បាប៊ី‌ឡូន​នាំ​គ្នា​ធ្លាក់​ទឹក​ចិត្ត»។

33. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា៖«ក្រុង​បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​លាន​បោក​ស្រូវនៅ​តែ​បន្តិច​ទៀត ដល់​ពេល​គេ​ច្រូត​កាត់ក្រុង​នេះ​ហើយ!»។

34. ក្រុង​ស៊ីយ៉ូន​ពោល​ថា:នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូនបាន​លេប និង​កម្ទេច​ខ្ញុំធ្វើ​ឲ្យ​ខ្ញុំ​ប្រៀប​បាន​នឹង​ចាន​គ្មាន​អាហារស្ដេច​នេះ​ប្រៀប​បាន​នឹង​នាគ​ដែល​លេប​ខ្ញុំស្ដេច​នេះ​ត្របាក់​លេប​អ្វីៗ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ខ្ញុំរួច​ខ្ជាក់​ខ្ញុំ​ចោល។

35. អ្នក​ក្រុង​ស៊ីយ៉ូន​ពោល​ថាសូម​ឲ្យ​ពួក​បាប៊ី‌ឡូន​រង​នូវ​អំពើ​ឃោរ‌ឃៅដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ។អ្នក​ក្រុង​យេរូ‌សាឡឹម​ពោល​ថាសូម​ឲ្យ​ពួក​ខាល់ដេ​ទទួល​ទោសព្រោះ​តែ​បាន​បង្ហូរ​ឈាម​ខ្ញុំ។

36. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូលមក​កាន់​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ថា៖«យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នកយើង​នឹង​សង‌សឹក​ជំនួស​អ្នកយើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ី‌ឡូនហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។

37. ក្រុង​បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋជា​សំបុក​ឆ្កែ​ព្រៃ ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ឯ​ទៀតៗស្រឡាំង‌កាំង និង​ព្រឺ​សម្បុរជា​កន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ​ទៀត។

38. ជន‌ជាតិ​បាប៊ី‌ឡូន​នាំ​គ្នា​គ្រហឹម​ដូច​កូន​សិង្ហនិង​ដូច​សិង្ហ​ស្ទាវ

39. ពេល​ណា​ពួក​គេ​ពុះ​កញ្ជ្រោល​ដល់​កម្រិត​ហើយយើង​នឹង​រៀបចំ​ជប់‌លៀង​ឲ្យ​ពួក​គេយើង​នឹង​បង្អក​ពួក​គេ​ឲ្យ​ស្រវឹងទាល់​តែ​លេលាហើយ​ដេក​លក់​រហូត លែង​ភ្ញាក់​ទៀត- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

40. យើង​នឹង​នាំ​ពួក​គេ​ទៅ​ទី​សត្ត‌ឃាតដូច​ពពែ និង​ចៀម។

41. ម្ដេច​ក៏​ក្រុង​សេសាកដែល​ពិភព​លោក​ទាំង​មូល​ធ្លាប់​តែ​លើក​តម្កើងត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​ដូច្នេះ!ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសានក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​បែប​នេះ!

42. សមុទ្រ​ជន់​លិច​ស្រុក​បាប៊ី‌ឡូនហើយ​ទឹក​រលក​ក៏​បក់​បោក​លើ​ស្រុក​នេះ​ដែរ!

សូមអានជំពូកពេញលេញ យេរេមា 51