គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:20-27 Khmer Standard Version (KHSV)

20. «បាប៊ី‌ឡូន​អើយកាល​ពី​មុន អ្នក​ប្រៀប​បាន​នឹង​ញញួរជា​គ្រឿង​សស្ត្រា‌វុធយើង​បាន​ប្រើ​អ្នក សម្រាប់​វាយ‌ដំ​ប្រជា‌ជាតិ​នានានិង​កម្ទេច​នគរ​ទាំង‌ឡាយ។

21. យើង​បាន​ប្រើ​អ្នក​សម្រាប់​កម្ទេច​សេះនិង​ទាហាន​ដែល​ជិះ​នៅ​លើ​វាយើង​បាន​ប្រើ​អ្នក សម្រាប់​កម្ទេចរទេះ​ចំបាំង និង​អ្នក​បរ​វា។

22. យើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​មនុស្ស​ប្រុស​ស្រីយើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​ចាស់ៗ និង​ក្មេងៗយើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​យុវជន​យុវ‌នារី

23. យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​គង្វាលនិង​ហ្វូង​សត្វ​របស់​គេ យើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​អ្នក​ភ្ជួរ​ស្រែនិង​គោ​ដែល​គេ​ទឹមយើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​ចៅហ្វាយ​ខេត្តនិង​ទេសា‌ភិបាល។

24. យើង​នឹង​សង​ទៅ​ក្រុង​បាប៊ី‌ឡូននិង​អ្នក​ស្រុក​ខាល់ដេ​ទាំង​អស់ តាម​អំពើឃោរ‌ឃៅ​ដែល​គេ​បាន​ប្រព្រឹត្តចំពោះ​ក្រុង​ស៊ីយ៉ូនក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក​រាល់​គ្នា- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

25. បាប៊ី‌ឡូន​អើយ យើង​នឹង​ដាក់​ទោស​អ្នកអ្នក​ប្រៀប​បាន​នឹង​ភ្នំ​មួយ ដែល​កម្ទេចផែនដី​ទាំង​មូល- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​លើក​ដៃ​ប្រហារ​អ្នកយើង​ប្រមៀល​អ្នក​ចុះ​ពី​លើ​ថ្ម​ភ្នំធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ពំនូក​ភ្លើង​មួយ។

26. គេ​នឹង​លែង​យក​ថ្ម​គ្រឹះ​ដ៏​មាន​តម្លៃឬ​ថ្ម​សម្រាប់​ធ្វើ​ជា​សសរចេញ​ពី​អ្នក​ទៀត​ឡើយដ្បិត​អ្នក​ត្រូវ​វិនាស​ហិន‌ហោច​រហូត​ត​ទៅ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

27. ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​ស្រុក​នេះ!ចូរ​ផ្លុំ​ស្នែង​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ!ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ!ចូរ​ហៅ​នគរ​ទាំង‌ឡាយ គឺ​នគរ​អារ៉ា‌រ៉ាតមិនី និង​អ័ស‌ក្នាស មក​ច្បាំង​នឹង​ក្រុង​នេះ!ចូរ​តែង‌តាំង​ឲ្យ​មាន​អ្នក​កេណ្ឌ​ទ័ពចូរ​បញ្ជូន​ទ័ព​សេះ​យ៉ាង​ច្រើន​កុះ‌ករ​ដូច​កណ្ដូប!

សូមអានជំពូកពេញលេញ យេរេមា 51