គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:2-14 Khmer Standard Version (KHSV)

2. យើង​នឹង​ប្រើ​គេ​ឲ្យ​មក​រែង​ក្រុង​បាប៊ី‌ឡូនដូច​គេ​រែង​អង្ករ។អ្នក​ទាំង​នេះ​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ស្រុកពួក​គេ​មក​ពី​គ្រប់​ទិស‌ទី វាយ​លុក​ក្រុង​បាប៊ី‌ឡូននៅ​ថ្ងៃ​ដ៏​សែន​វេទនា​នោះ។

3. កុំ​ត្រា​ប្រណី​ទាហាន​បាញ់​ព្រួញនិង​អ្នក​ពាក់​អាវ‌ក្រោះ ដែល​ពើង​ទ្រូង!កុំ​ត្រា​ប្រណី​យុវជន​របស់​ពួក​គេ!ចូរ​បំផ្លាញ​កង‌ទ័ព​ទាំង​មូល​របស់​ពួក​គេចោល​ទៅ!»។

4. ពួក​គេ​ដួល​ស្លាប់​នៅ​ក្នុង​ស្រុក​ខាល់ដេអ្នក​ដែល​គេ​ចាក់​ទម្លុះ ត្រូវ​ស្លាប់​នៅ​តាម​ដង​ផ្លូវក្នុង​ក្រុង​បាប៊ី‌ឡូន

5. ព្រោះ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ​ដ៏‌វិសុទ្ធនៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពាស‌ពេញ​ក្នុង​ស្រុក។ប៉ុន្តែ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដាទ្រង់​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​ឡើយ។

6. ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​ទៅ!ម្នាក់ៗ​រត់​ប្រាស​អាយុ!មិន​គួរ​ទុក​ឲ្យ​ខ្លួន​វិនាស​សូន្យព្រោះ​តែ​កំហុស​របស់​ក្រុង​នេះ​ឡើយ!ដ្បិត​ពេល​នេះ​ជា​ពេល​ដែល​ព្រះ‌អម្ចាស់​សង‌សឹកព្រះ‌អង្គ​សង​ទៅ​ជន‌ជាតិ​បាប៊ី‌ឡូន​វិញតាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត!

7. ពី​មុន បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​ពែង​មាស​នៅ​ក្នុងព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ជា​ពែង​ដែល​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹងប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ផឹក​ស្រា​ពី​ពែង​នេះហើយ​វង្វេង​វង្វាន់​ទាំង​អស់​គ្នា។

8. រំពេច​នោះ ស្រាប់​តែ​បាប៊ី‌ឡូន​ធ្លាក់​ចុះហើយ​បាក់​បែក​ខ្ទេច‌ខ្ទី​អស់!ចូរ​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​នេះចូរ​យក​ថ្នាំ​មក​ព្យាបាល​ស្នាម​របួស​របស់​វាប្រហែល​ជា​វា​អាច​ជា​ឡើង​វិញ​បាន។

9. ពួក​យើង​ខិត‌ខំ​ព្យាបាល​បាប៊ី‌ឡូន​ដែរតែ​វា​ពុំ​អាច​ជា​សះ‌ស្បើយ​បាន​ទេ។ដូច្នេះ ចូរ​បោះ​បង់​ចោល​ក្រុង​នេះហើយ​វិល​ទៅ​ស្រុក​របស់​យើង​រៀងៗ​ខ្លួន​វិញដ្បិត​ទោស​របស់​ក្រុង​នេះ​មាន​ទំហំ​ធំ​ជាងផ្ទៃ​មេឃ និង​អាកាស‌វេហាស៍​ទៅ​ទៀត។

10. ព្រះ‌អម្ចាស់​រក​យុត្តិធម៌​ឲ្យ​ពួក​យើង។មក! យើង​នាំ​គ្នា​រៀប​រាប់​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូនអំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង។

11. ចូរ​សំរួច​មុខ​ព្រួញ ហើយ​ដាក់​ព្រួញ​ពេញ​បំពង់ ព្រះ‌អម្ចាស់​មាន​គម្រោង‌ការ​កម្ទេច​ក្រុង​បាប៊ី‌ឡូនហេតុ​នេះ​បាន​ជា​ព្រះ‌អង្គ​ជំរុញស្ដេច​ស្រុក​មេឌី​ឲ្យ​សម្រេច​ការ​នេះដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​ពួក​បាប៊ី‌ឡូនព្រោះ​ពួក​គេ​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ!

12. ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​កំពែង​ក្រុង​បាប៊ី‌ឡូនចូរ​បន្ថែម​កង​យាម‌ល្បាតចូរ​ដាក់​អ្នក​យាម​ឲ្យ​ឃ្លាំ​មើលចូរ​បង្កប់​ទាហាន​ចាំ​វាយ​ឆ្មក់ដ្បិត​ព្រះ‌អម្ចាស់​សម្រេច​តាម​ផែន‌ការដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រឆាំងនឹង​អ្នក​ក្រុង​បាប៊ី‌ឡូន។

13. អ្នក​រស់​នៅ​តាម​មាត់​ទន្លេហើយ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើនអ្នក​មាន​ចិត្ត​លោភ‌លន់តែ​ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ!

14. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូលយ៉ាង​ម៉ឺង‌ម៉ាត់ ក្នុង​នាម​ព្រះ‌អង្គ​ផ្ទាល់​ថា៖«យើង​នឹង​នាំ​កង‌ទ័ព​ដ៏​ច្រើន​ដូច​ហ្វូង​កណ្ដូបមក​វាយ​លុក​អ្នកពួក​គេ​ស្រែក​យក​ជ័យ‌ជំនះ​លើ​អ្នក»។

សូមអានជំពូកពេញលេញ យេរេមា 51