គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 5:15-29 Khmer Standard Version (KHSV)

15. អ៊ីស្រា‌អែល​អើយ!យើង​នាំ​ប្រជា‌ជាតិ​មួយ​មក​ពី​ស្រុក​ឆ្ងាយដើម្បី​ដាក់​ទោស​អ្នក​រាល់​គ្នា- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-គឺ​ប្រជា‌ជាតិ​មួយ​ដ៏​ខ្លាំង​ពូកែជា​ប្រជា‌ជាតិ​ដែល​កកើត​ឡើងតាំង​ពី​យូរ‌លង់​មក​ហើយជា​ប្រជា‌ជាតិ​ដែល​អ្នក​រាល់​គ្នា​មិន​យល់​ភាសាហើយ​ក៏​មិន​យល់​សេចក្ដី​ដែល​គេ​និយាយ​ដែរ។

16. ទាហាន​របស់​គេ​សុទ្ធ​តែ​ចំណានៗព្រួញ​របស់​គេ​នឹង​ប្រល័យ​ជីវិត​អ្នក​រាល់​គ្នា។

17. ពួក​គេ​នឹង​បំផ្លាញ​ស្រូវ បំផ្លាញ​អាហាររបស់​អ្នក​រាល់​គ្នាពួក​គេ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នាពួក​គេ​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោរបស់​អ្នក​រាល់​គ្នាពួក​គេ​កម្ទេច​ចម្ការ​ទំពាំង‌បាយជូរនិង​ចម្ការ​ឧទុម្ពរ​របស់​អ្នក​រាល់​គ្នាហើយ​រំលាយ​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ពឹង​ផ្អែក។

18. ប៉ុន្តែ នៅ​គ្រា​នោះ ទោះ​បី​យ៉ាង​ណា​ក្ដី យើង​មិន​កម្ទេច​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​ទាំង​ស្រុង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

19. យេរេមា​អើយ ប្រសិន​បើ​ពួក​គេ​សួរ​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រព្រឹត្ត​បែប​នេះ​ចំពោះ​យើង?” ចូរ​ឆ្លើយ​ទៅ​គេ​វិញ​ថា: “ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​របស់​ជន​បរទេស ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​បម្រើ​ជន​បរទេស​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា”»។

20. «ចូរ​ប្រាប់​ឲ្យ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដឹងចូរ​ប្រកាស​ដល់​ប្រជា‌ជន​នៅ​ស្រុក​យូដា​ថា:

21. ប្រជា‌ជន​ល្ងី‌ល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់!អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញអ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាតើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រនៅ​ចំពោះ​មុខ​យើង​ទេ​ឬ?យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជា‌និច្ចសម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បានទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណាក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។

23. រីឯ​ប្រជា‌ជន​នេះ​វិញ គេ​មាន​ចិត្ត​រឹង‌រូសបះ‌បោរ​ប្រឆាំង​នឹង​យើងហើយ​នាំ​គ្នា​ដក​ខ្លួន​ចាក​ចេញ​ពី​យើង។

24. គេ​ពុំ​ព្រម​រិះគិត​ក្នុង​ចិត្ត​ថា“ចូរ​យើង​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង។ព្រះ‌អង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យើងតាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវនិង​ភ្លៀង​នៅ​ចុង​រដូវហើយ​ព្រះ‌អង្គ​ក៏​បាន​កំណត់​ទុក​នូវ​សប្ដាហ៍ដែល​យើង​ត្រូវ​ច្រូត​កាត់​ដែរ”។

25. កំហុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យធាតុ​អាកាស​ប្រែ‌ប្រួលអំពើ​បាប​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យអ្នក​រាល់​គ្នា​បាត់​បង់​ពរ​ទាំង​នោះ។

26. មាន​ជន​ពាល​ស្ថិត​នៅ​ក្នុង​ចំណោមប្រជា‌រាស្ត្រ​របស់​យើងពួក​គេ​ដាក់​អន្ទាក់​ចាំ​ចាប់​មនុស្សដូច​ព្រាន​ដាក់​អន្ទាក់​ចាំ​ចាប់​សត្វ។

27. ផ្ទះ​របស់​ពួក​គេ​មាន​ពោរ‌ពេញ​ដោយ​ទ្រព្យដែល​គេ​ប្លន់​យក​បានដូច​ទ្រុង​ពេញ​ដោយ​សត្វ​ស្លាបគឺ​ពួក​គេ​មាន​អំណាច និង​មាន​ទ្រព្យ​ជា​ច្រើនដោយ‌សារ​តែ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

28. ពួក​គេ​ដុះ​ក្បាល​ពោះ មុខ​ឡើង​ខ្លាញ់ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​កម្រិតពួក​គេ​មិន​គិត​ពី​យុត្តិធម៌​ទេហើយ​ក៏​មិន​គោរព​សិទ្ធិ​របស់​ក្មេង​កំព្រា​ដែរ។ពួក​គេ​ចេះ​តែ​ចម្រើន​ឡើងពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ឡើយ។

29. តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ?តើ​មិន​គួរ​ឲ្យ​យើង​សង‌សឹក​ប្រជា‌ជាតិអាក្រក់​បែប​នេះ​ទេ​ឬ?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យេរេមា 5