គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 49:7-12 Khmer Standard Version (KHSV)

7. នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​អេដុម។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«តើ​នៅ​ក្រុង​ថេម៉ាន​លែង​មាន​ប្រាជ្ញា​ហើយ​ឬ?តើ​ប្រជា‌ជន​នៅ​ក្រុង​នេះ​បាត់​បង់គំនិត​យោបល់​អស់​ហើយ​ឬ?តើ​ពួក​គេ​អាប់​ប្រាជ្ញា​ឬ?

8. អ្នក​ក្រុង​ដេដាន់​អើយចូរ​នាំ​គ្នា​រត់ ចូរ​ចាក​ចេញ​ពី​ទី​នេះចូរ​នាំ​គ្នា​ពួន​ក្នុង​រូង​ភ្នំ​ទៅ!ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មានដល់​ពូជ‌ពង្ស​របស់​អេសាវគឺ​ដល់​ពេល​យើង​វិនិច្ឆ័យ​ទោស​គេ​ហើយ។

9. ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយជូរមក​ដល់​ស្រុក​អ្នកគេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។ប្រសិន​បើ​ពួក​ចោរ​ចូល​ប្លន់​អ្នក​នៅ​ពេល​យប់គេ​នឹង​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។

10. យើង​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​អេសាវយើង​នឹង​បើក​កកាយ​កន្លែង​ដែល​គេ​ពួនគឺ​គេ​ពុំ​អាច​ពួន​ត​ទៅ​ទៀត​បាន​ឡើយ។ពូជ‌ពង្ស បង‌ប្អូន ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​គេនឹង​ត្រូវ​អន្តរាយ។គ្មាន​នៅ​សល់​នរណា​ម្នាក់​ពោល​ថា:

11. “កុំ​ព្រួយ​បារម្ភ​នឹង​កូន​អ្នក​ដែល​នៅ​កំព្រា​ឡើយខ្ញុំ​នឹង​ចិញ្ចឹម​ពួក​វាប្រពន្ធ​របស់​អ្នក​ដែល​នៅ​មេម៉ាយក៏​អាច​ទុក​ចិត្ត​លើ​ខ្ញុំ​ដែរ”»។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​មិន​ត្រូវ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក​នេះ ក៏​យើង​ដាក់​ទោស​ឲ្យ​ផឹក​ដែរ។ ចុះ​អ្នក​វិញ តើ​អ្នក​ស្មាន​ថា​អាច​រួច​ខ្លួន​ឬ? ទេ អ្នក​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ អ្នក​ត្រូវ​តែ​ផឹក!

សូមអានជំពូកពេញលេញ យេរេមា 49