គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 49:33-39 Khmer Standard Version (KHSV)

33. ស្រុក​ហាសោរ​នឹង​ក្លាយ​ទៅ​ជា ជម្រក​របស់​ឆ្កែ​ព្រៃជា​ទី​ស្មសាន​រហូត​ត​ទៅគឺ​នឹង​គ្មាន​ប្រជា‌ជន​រស់​នៅហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យនៅ​ទៀត​ដែរ»។

34. នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា ស្ដី​អំពី​ស្រុក​អេឡាំ​ដូច​ត​ទៅ:

35. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«យើង​កាច់​បំបាក់​ធ្នូ ជា​អាវុធ​ដ៏​ល្បី‌ល្បាញរបស់​ជន‌ជាតិ​អេឡាំ។

36. យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ទាំង​បួន​ទិសបក់​មក​លើ​ស្រុក​អេឡាំយើង​ឲ្យ​ខ្យល់​ទាំង​នោះ​កំចាត់​ពួក​គេខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទីជន‌ជាតិ​អេឡាំ​ទៅ​នៅ​ក្នុង​ចំណោមប្រជា‌ជាតិ​ទាំង​អស់ ឥត​ចន្លោះ​ណា​មួយ​ឡើយ។

37. យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេឡាំ​ញ័រ​រន្ធត់នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ និង​នៅ​ចំពោះ​មុខអស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។យើង​នឹង​នាំ​ទុក្ខ​វេទនា​មក​លើ​ពួក​គេដោយ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​ឲ្យ​ដាវ​ទៅ​តាម​ប្រហារ​ពួក​គេរហូត​ទាល់​តែ​ប្រល័យ​ជីវិត​ពួក​គេអស់​គ្មាន​សល់។

38. យើង​នឹង​មក​គ្រង​រាជ្យ​លើ​ស្រុក​អេឡាំយើង​នឹង​ប្រហារ​ជីវិត​ស្ដេច និង​នាម៉ឺន​របស់​ពួក​គេ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-

39. ប៉ុន្តែ នៅ​គ្រា​ក្រោយយើង​នឹង​ស្ដារ​ស្រុក​អេឡាំ​ឡើង​វិញ»។

សូមអានជំពូកពេញលេញ យេរេមា 49