គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 49:1-9 Khmer Standard Version (KHSV)

1. នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អាំម៉ូន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ត​ពូជ​ទេ​ឬ?ហេតុ​អ្វី​បាន​ជា​ព្រះ​ម៉ូឡុក​មក​កាន់​កាប់​ទឹក​ដីកាដ​ដូច្នេះ?ហេតុ​អ្វី​បាន​ប្រជា‌ជន​របស់​ព្រះ​ម៉ូឡុកមក​រស់​នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​កាដ?

2. ហេតុ​នេះ នៅ​គ្រា​ខាង​មុខយើង​នឹង​ឲ្យ​សង្គ្រាម​កើត​មាន​ដល់ជន‌ជាតិ​អាំម៉ូន​នៅ​ក្រុង​រ៉ាបាត់- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសានហើយ​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​នឹង​ត្រូវវិនាស​ដោយ​ភ្លើង។ពេល​នោះ អ៊ីស្រា‌អែល​នឹង​យក​ទឹក​ដី​ដែលជន‌ជាតិ​អាំម៉ូន​ដណ្ដើម​ទៅ​នោះ​បាន​មក​វិញ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

3. អ្នក​ក្រុង​ហេស‌បូន​អើយ ចូរ​ស្រែក​យ៉ាង​ខ្លាំង​ទៅដ្បិត​ក្រុង​អៃ​វិនាស​សូន្យ​ហើយ!អ្នក​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​រ៉ាបាត​អើយចូរ​ស្រែក​ទ្រហោ​យំ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខចូរ​រត់​ទៅ​រត់​មក តាម​បណ្ដោយ​កំពែង​ក្រុងដ្បិត​ម៉ូឡុក​ជា​ព្រះ​របស់​អ្នក​រាល់​គ្នាត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយជា​មួយ​ពួក​បូជា‌ចារ្យ និង​ពួក​មន្ត្រី។

4. ប្រជា‌ជន​ដែល​បះ‌បោរ​អើយហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន​អំពី​ជ្រលង​ភ្នំរបស់​អ្នក​ដូច្នេះ?ជ្រលង​ភ្នំ​នេះ​ជិត​វិនាស​អន្តរាយ​ហើយ។អ្នក​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនដោយ​ពោល​ថា“តើ​នរណា​ហ៊ាន​មក​វាយ​ប្រហារ​ខ្ញុំ?”។

5. យើង​នឹង​ធ្វើ​ឲ្យ​ភយន្ត‌រាយ​ពី​គ្រប់​ទិស‌ទីកើត​មាន​ដល់​អ្នក- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់​នៃពិភព​ទាំង​មូល។អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ ម្នាក់ៗ​រត់​ប្រាស​អាយុគ្មាន​នរណា​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា​ឡើង​វិញ​ទេ។

6. ប៉ុន្តែ ក្រោយ​មកយើង​នឹង​ស្ដារ​ស្រុក​អាំម៉ូន​ឡើង​វិញ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

7. នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​អេដុម។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«តើ​នៅ​ក្រុង​ថេម៉ាន​លែង​មាន​ប្រាជ្ញា​ហើយ​ឬ?តើ​ប្រជា‌ជន​នៅ​ក្រុង​នេះ​បាត់​បង់គំនិត​យោបល់​អស់​ហើយ​ឬ?តើ​ពួក​គេ​អាប់​ប្រាជ្ញា​ឬ?

8. អ្នក​ក្រុង​ដេដាន់​អើយចូរ​នាំ​គ្នា​រត់ ចូរ​ចាក​ចេញ​ពី​ទី​នេះចូរ​នាំ​គ្នា​ពួន​ក្នុង​រូង​ភ្នំ​ទៅ!ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មានដល់​ពូជ‌ពង្ស​របស់​អេសាវគឺ​ដល់​ពេល​យើង​វិនិច្ឆ័យ​ទោស​គេ​ហើយ។

9. ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយជូរមក​ដល់​ស្រុក​អ្នកគេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។ប្រសិន​បើ​ពួក​ចោរ​ចូល​ប្លន់​អ្នក​នៅ​ពេល​យប់គេ​នឹង​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។

សូមអានជំពូកពេញលេញ យេរេមា 49