គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 46:24-28 Khmer Standard Version (KHSV)

24. ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ត្រូវ​អាម៉ាស់ពួក​គេ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជា‌ជនដែល​មក​ពី​ទិស​ខាង​ជើង»។

25. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖«យើង​នឹង​ដាក់​ទោស​អាំម៉ូន ជា​ព្រះ​នៃ​ក្រុង​ណូព្រម​ទាំង​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីបគឺ​យើង​ដាក់​ទោស​ព្រះ និង​ស្ដេច​ស្រុក​អេស៊ីបយើង​ដាក់​ទោស​ផារ៉ោន និង​អស់​អ្នក​ដែលផ្ញើ​ជីវិត​លើ​ស្ដេច​នេះ។

26. យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេគឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសាជា​ស្ដេច​ស្រុក​បាប៊ី‌ឡូននិង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។ក្រោយ​មក​ទៀត ស្រុក​អេស៊ីប​នឹង​មានមនុស្ស​រស់​នៅ ដូច​កាល​ពី​មុន- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

27. កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយកុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​អស់​សង្ឃឹម!យើង​នឹង​សង្គ្រោះ​អ្នក​ឲ្យ​វិល​ត្រឡប់មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញយើង​នឹង​សង្គ្រោះ​ពូជ‌ពង្ស​របស់​អ្នកពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ។កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញគេ​នឹង​រស់​នៅ​យ៉ាង​សុខ​ក្សេម‌ក្សាន្តគ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។

28. កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយកុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់យើង​ស្ថិត​នៅ​ជា​មួយ​អ្នកយើង​នឹង​លុប​បំបាត់​ប្រជា‌ជាតិ​នានាដែល​យើង​បាន​កំចាត់‌កំចាយ​អ្នកឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេតែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌យើង​មិន​អាច​ចាត់​ទុក​អ្នក​ថាគ្មាន​ទោស​បាន​ទេ»។

សូមអានជំពូកពេញលេញ យេរេមា 46