គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 46:14-28 Khmer Standard Version (KHSV)

14. «ចូរ​ប្រកាស​នៅ​ស្រុក​អេស៊ីបចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​មីគដូលចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​ណូបនិង​ក្រុង​ថាផ្នេស!ត្រូវ​ពោល​ថា ចូរ​រៀបចំ​ខ្លួន និង​ត្រៀម​ខ្លួន​ទៅដ្បិត​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ជុំ‌វិញ​អ្នក​ហើយ!

15. ហេតុ​អ្វី​បាន​ជា​ព្រះ​គោដ៏​ខ្លាំង​ពូកែ​របស់​អ្នកបែរ​ជា​អស់​ឫទ្ធិ​ដូច្នេះ?នៅ​ពេល​ព្រះ‌អម្ចាស់​ផ្ដួល​រំលំពួក​គេ​ពុំ​អាច​ឈរ​មាំ​បាន​ឡើយ។

16. ព្រះ‌អង្គ​ក៏​បាន​ផ្ដួល​ទាហាន​មួយ​ចំនួន​ធំ​ដែរពួក​គេ​ដួល​គរ​លើ​គ្នា ទាំង​ពោល​ថាចូរ​យើង​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​យើងវិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​យើង​វិញដើម្បី​គេច​ឲ្យ​ផុត​ពី​សង្គ្រាម​ដ៏​សាហាវ​នេះ។

17. នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ព្រះ‌ចៅ​ផារ៉ោនជា​ស្ដេច​ស្រុក​អេស៊ីប​ថា“កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។

18. ព្រះ‌មហា‌ក្សត្រ​ដែល​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល ដោយ​យក​ព្រះ‌ជន្ម​របស់ព្រះ‌អង្គ​ផ្ទាល់​ជា​សាក្សី​ថា៖«តាបោរ ពិត​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ឯ​ទៀតៗហើយ​ភ្នំ​កើមែល​នៅ​ជាប់​នឹង​សមុទ្រ​យ៉ាង​ណាខ្មាំង​សត្រូវ​ពិត​ជា​មក​ដល់​យ៉ាង​នោះ​ដែរ។

19. ប្រជា‌ជន​ស្រុក​អេស៊ីប​អើយចូរ​វេច​បង្វេច​ទៅដ្បិត​ខ្មាំង​នឹង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយ។ក្រុង​ណូប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសានជា​កន្លែង​ដែល​ឆេះ​ខ្ទេច‌ខ្ទីគ្មាន​នរណា​រស់​នៅ។

20. ស្រុក​អេស៊ីប​ប្រៀប​បាន​នឹង​គោ​ញី​ស្ទាវ​ដ៏​ស្អាតតែ​នឹង​មាន​មូស​ដ៏​សាហាវពី​ទិស​ខាង​ជើង​មក​ខាំ។

21. ពួក​ទាហាន​ដែល​ស្រុក​អេស៊ីប​ជួល​មក​ច្បាំងឲ្យ​ពួក​គេសុទ្ធ​តែ​មាន​សាច់​មាន​ឈាម​ដូច​គោ​បំប៉នតែ​ទាហាន​ទាំង​នោះ​ក៏​បក​ក្រោយ​ដែរគេ​រត់​ទាំង​អស់​គ្នា គ្មាន​នរណា​ស៊ូ‌ទ្រាំ​បាន​ទេដ្បិត​ថ្ងៃ​មហន្ត‌រាយគឺ​ជា​ពេល​ដែល​យើង​ដាក់​ទោស​ពួក​គេបាន​ធ្លាក់​មក​លើ​ពួក​គេ​ហើយ។

22. ពេល​សត្រូវ​លើក​ទ័ព​មក​វាយ​លុក​ពួក​គេកង‌ទ័ព​អេស៊ីប​នាំ​គ្នា​រត់​ទៅ យ៉ាង​ស្ងៀម‌ស្ងាត់ដូច​ពស់​ដែល​កំពុង​លូន។សត្រូវ​មក​វាយ​ពួក​គេ ដូច​អ្នក​កាប់​អុសកាន់​ពូថៅ បម្រុង​កាប់​រំលំ​ដើម​ឈើ។

23. ទ័ព​សត្រូវ​នាំ​គ្នា​កាប់​ព្រៃ​ឈើទោះ​បី​ព្រៃ​នោះ​ពិបាក​ចូល​ក៏​ដោយដ្បិត​ពួក​គេ​មាន​ចំនួន​ច្រើន​ឥត​គណនាគឺ​ច្រើន​ជាង​ហ្វូង​កណ្ដូប​ទៅ​ទៀត។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

24. ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ត្រូវ​អាម៉ាស់ពួក​គេ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជា‌ជនដែល​មក​ពី​ទិស​ខាង​ជើង»។

25. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖«យើង​នឹង​ដាក់​ទោស​អាំម៉ូន ជា​ព្រះ​នៃ​ក្រុង​ណូព្រម​ទាំង​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីបគឺ​យើង​ដាក់​ទោស​ព្រះ និង​ស្ដេច​ស្រុក​អេស៊ីបយើង​ដាក់​ទោស​ផារ៉ោន និង​អស់​អ្នក​ដែលផ្ញើ​ជីវិត​លើ​ស្ដេច​នេះ។

26. យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេគឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសាជា​ស្ដេច​ស្រុក​បាប៊ី‌ឡូននិង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។ក្រោយ​មក​ទៀត ស្រុក​អេស៊ីប​នឹង​មានមនុស្ស​រស់​នៅ ដូច​កាល​ពី​មុន- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

27. កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយកុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​អស់​សង្ឃឹម!យើង​នឹង​សង្គ្រោះ​អ្នក​ឲ្យ​វិល​ត្រឡប់មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញយើង​នឹង​សង្គ្រោះ​ពូជ‌ពង្ស​របស់​អ្នកពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ។កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញគេ​នឹង​រស់​នៅ​យ៉ាង​សុខ​ក្សេម‌ក្សាន្តគ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។

28. កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយកុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់យើង​ស្ថិត​នៅ​ជា​មួយ​អ្នកយើង​នឹង​លុប​បំបាត់​ប្រជា‌ជាតិ​នានាដែល​យើង​បាន​កំចាត់‌កំចាយ​អ្នកឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេតែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌យើង​មិន​អាច​ចាត់​ទុក​អ្នក​ថាគ្មាន​ទោស​បាន​ទេ»។

សូមអានជំពូកពេញលេញ យេរេមា 46