គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 38:25-28 Khmer Standard Version (KHSV)

25. ប្រសិន​បើ​ពួក​មន្ត្រី​ដឹង​ថា ខ្ញុំ​បាន​សន្ទនា​ជា​មួយ​លោក ហើយ​បើ​ពួក​គេ​មក​និយាយ​ជា​មួយ​លោក​ថា “ចូរ​រៀប​រាប់​ប្រាប់​ពួក​យើង​មើល តើ​លោក​បាន​និយាយ​អ្វី​ជា​មួយ​ស្ដេច ហើយ​ស្ដេច​និយាយ​មក​លោក​វិញ​ដូច​ម្ដេច​ដែរ កុំ​លាក់​ជា​មួយ​ពួក​យើង​បើ​លាក់​លោក​នឹង​ត្រូវ​ស្លាប់”។

26. លោក​ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ខ្ញុំ​បាន​មក​អង្វរ​ស្ដេច សូម​កុំ​បញ្ជូន​ខ្ញុំ​ទៅ​ផ្ទះ​របស់​លោក​យ៉ូណា‌ថាន​វិញ ក្រែង​លោ​ខ្ញុំ​ត្រូវ​ស្លាប់”»។

27. មន្ត្រី​ទាំង​អស់​នាំ​គ្នា​មក​ជួប​លោក​យេរេមា ហើយ​សួរ​ចម្លើយ​លោក។ លោក​ឆ្លើយ​ទៅ​ពួក​គេ​វិញ តាម​ពាក្យ​ដែល​ស្ដេច​បាន​បង្គាប់។ ពួក​គេ​ក៏​លែង​ដេញ​ដោល​សួរ​លោក ហើយ​ការ​ទាំង​នោះ​ក៏​នៅ​ជា​ការ​អាថ៌‌កំបាំង។

28. លោក​យេរេមា​ស្នាក់​នៅ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច រហូត​ដល់​ថ្ងៃ​ដែល​កង‌ទ័ព​បាប៊ី‌ឡូន​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម។

សូមអានជំពូកពេញលេញ យេរេមា 38