គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 35:10-18 Khmer Standard Version (KHSV)

10. ពួក​យើង​រស់​នៅ​តាម​ជំរំ គឺ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​យ៉ូណា‌ដាប់ ជា​បុព្វបុរស​បាន​បង្គាប់។

11. ពេល​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​មក​លុក‌លុយ​ស្រុក​នេះ ពួក​យើង​បាន​បបួល​គ្នា​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​រត់​គេច​ពី​កង‌ទ័ព​ខាល់ដេ និង​កង‌ទ័ព​ស៊ីរី។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម»។

12. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ:

13. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ដូច​ត​ទៅ: តើ​អ្នក​រាល់​គ្នា​យល់​មេរៀន​នេះ​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​យល់​ព្រម​ធ្វើ​តាម​ពាក្យ​របស់​យើង​ឬ​ទេ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14. យ៉ូណា‌ដាប់ ជា​កូន​របស់​រេកាប ហាម​កូន​ចៅ​របស់​ខ្លួន​មិន​ឲ្យ​ផឹក​ស្រា ពួក​គេ​ក៏​តម​ស្រា​រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​ពួក​គេ​ធ្វើ​តាម​បង្គាប់​បុព្វបុរស​របស់​ខ្លួន។ រីឯ​យើង​វិញ យើង​រំឭក​ដាស់​តឿន​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​បង្គាប់​យើង​ទេ។

15. យើង​បាន​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​មក​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​ថា: “ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ហើយ​កែ​ប្រែ​កិរិយា‌មារយាទ​ឈប់​រត់​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ទៀត ទើប​អ្នក​រាល់​គ្នា​អាច​រស់​នៅ​លើ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា”។

16. ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​បាន​ត្រង‌ត្រាប់​ស្ដាប់​យើង ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ស្ដាប់​បង្គាប់​យើង​ដែរ!»។

17. ហេតុ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន កើត​មាន​ដល់​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល ដូច​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ​ស្រាប់ ដ្បិត​យើង​បាន​និយាយ​ជា​មួយ​ពួក​គេ ពួក​គេ​មិន​ស្ដាប់​បង្គាប់​យើង​ទេ យើង​បាន​ហៅ​ពួក​គេ តែ​ពួក​គេ​មិន​ឆ្លើយ​តប​មក​យើង​វិញ​ឡើយ»។

18. បន្ទាប់​មក លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​លោក​រេកាប​ថា៖ «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “ដោយ​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​យ៉ូណា‌ដាប់ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គោរព និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​បង្គាប់​ទុក

សូមអានជំពូកពេញលេញ យេរេមា 35