1. នៅរជ្ជកាលព្រះបាទយេហូយ៉ាគីមបុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
2. «ចូរទៅជួបពួកអ្នកក្នុងអំបូររេកាប ហើយនិយាយជាមួយពួកគេ។ បន្ទាប់មក ចូរនាំពួកគេទៅព្រះដំណាក់ចូលក្នុងបន្ទប់មួយ រួចចាក់ស្រាឲ្យពួកគេផឹក»។
3. ខ្ញុំក៏ទៅបបួលលោកយ៉ាសានា ជាកូនរបស់លោកយេរេមា និងជាចៅរបស់លោកហាបាស៊ីនា ព្រមទាំងបងប្អូន កូនចៅរបស់គាត់ និងអ្នកនៅក្នុងអំបូររេកាបទាំងមូល
4. ហើយនាំពួកគេទៅព្រះដំណាក់របស់ព្រះអម្ចាស់ រួចចូលក្នុងបន្ទប់កូនចៅលោកហាណាន ជាកូនរបស់លោកយីកដាលា និងជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ បន្ទប់នោះនៅជាប់បន្ទប់របស់ពួកមន្ត្រី ហើយនៅខាងលើបន្ទប់របស់លោកម៉ាសេយ៉ា ជាកូនរបស់លោកសាលូម និងជាអ្នកយាមទ្វារ។
5. ខ្ញុំបានយកឪទិនមួយដែលមានស្រាពេញ ព្រមទាំងពែងជាច្រើន មកដាក់នៅមុខពួករេកាប ទាំងពោលថា “សូមអញ្ជើញពិសា!”