គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 31:7-14 Khmer Standard Version (KHSV)

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​ហ៊ោ​កញ្ជ្រៀវ​អបអរ‌សាទរ​កូន​ចៅ​យ៉ាកុប!ចូរ​ទទួល​ប្រជា‌ជន​ដែល​ជា​មេ​ដឹក​នាំនៃ​ប្រជា‌ជាតិ​ទាំង‌ឡាយឲ្យ​បាន​គគ្រឹក‌គគ្រេង​ឡើង!ចូរ​បន្លឺ​សំឡេង ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់!ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​អើយ!សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គគឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់”។

8. យើង​នឹង​នាំ​ពួក​គេ​មក​ពី​ស្រុក​ខាង​ជើងហើយ​ក៏​ប្រមូល​ពួក​គេ​ពី​ទី​ដាច់​ស្រយាលនៃ​ផែនដី​មក​វិញ​ដែរ។ពួក​គេ​មក​ទាំង​អស់​គ្នាគឺ​មាន​ទាំង​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិនស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ទើប​សម្រាល​កូន។ពួក​គេ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ឥត​គណនា។

9. ពួក​គេ​មក​ដល់ ទាំង​យំ​ផង ទាំង​ទូល‌អង្វរ​ផងយើង​នឹង​ដឹក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​រាប​ស្មើគ្មាន​អ្វី​ជំពប់​ជើង តម្រង់​ទៅ​កន្លែងដែល​មាន​ទឹក​ហូរដ្បិត​យើង​ជា​ឪពុក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​យើង»។

10. ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ហើយ​ផ្សព្វ‌ផ្សាយ​រហូត​ដល់​កោះ​ឆ្ងាយៗ!ចូរ​ប្រកាស​ថា:«ព្រះ​ដែល​កំចាត់‌កំចាយ​ជន‌ជាតិ​អ៊ីស្រា‌អែលទ្រង់​ប្រមូល​ពួក​គេ​មក​វិញ​ហើយព្រះ‌អង្គ​ថែ‌រក្សា​អ៊ីស្រា‌អែលដូច​គង្វាល​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។

11. ព្រះ‌អម្ចាស់​រំដោះ​កូន​ចៅ​របស់​លោក​យ៉ាកុបព្រះ‌អង្គ​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ខ្មាំងដែល​មាន​កម្លាំង​ខ្លាំង​ជាង​ពួក​គេ។

12. ពួក​គេ​ត្រឡប់​មក​វិញទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ នៅ​លើ​ភ្នំ​ស៊ីយ៉ូនពួក​គេ​នាំ​គ្នា​រត់​ទៅ​ទទួល​ទ្រព្យ​សម្បត្តិដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យគឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេងហ្វូង​ចៀម និង​ហ្វូង​គោ។ចិត្ត​របស់​ពួក​គេ​ប្រៀប​ដូច​សួន​ឧទ្យានដែល​មាន​ទឹក​ស្រោច​ស្រពពួក​គេ​នឹង​លែង​ខ្សោះ​ល្វើយ​ទៀត​ហើយ។

13. ពេល​នោះ ស្ត្រី​ក្រមុំ​នឹង​នាំ​គ្នា​រាំ​យ៉ាង​សប្បាយហើយ​ពួក​យុវជន និង​ពួក​ចាស់​ទុំក៏​នឹង​រាំ​យ៉ាង​សប្បាយ​ដែរ។យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​ព្រួយ​របស់​ពួក​គេប្រែ​ទៅ​ជា​អំណរ​រីក‌រាយយើង​នឹង​សម្រាល​ទុក្ខ​ពួក​គេហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយឡើង​វិញ។

14. យើង​នឹង​ឲ្យ​សាច់​ដ៏​ល្អៗ​ដល់ពួក​បូជា‌ចារ្យ​បរិភោគ​យ៉ាង​ស្កប់‌ស្កល់ហើយ​យើង​នឹង​ផ្ដល់​សម្បត្តិ​ដ៏​បរិបូណ៌ដល់​ប្រជា‌រាស្ត្រ​របស់​យើង»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យេរេមា 31