គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 31:32-40 Khmer Standard Version (KHSV)

32. សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ នៅ​គ្រា​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ នាំ​ចេញ​ពី​ស្រុក​អេស៊ីប​ទេ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្ដី ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ដែរ។

33. សម្ពន្ធ‌មេត្រី​ថ្មី ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​ពេល​ខាង​មុខ មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

34. គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បង‌ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​ព្រះ‌អម្ចាស់” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់‌អោន​ឲ្យ​គេ​ចំពោះ​អំពើ​ទុច្ចរិត ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

35. ព្រះ‌អម្ចាស់​ដែល​តែង‌តាំង​ព្រះ‌អាទិត្យឲ្យ​បំភ្លឺ​នៅ​ពេល​ថ្ងៃហើយ​ព្រះ‌ច័ន្ទ និង​ហ្វូង‌តារាបំភ្លឺ​នៅ​ពេល​យប់ តាម​ពេល​កំណត់ព្រះ‌អង្គ​ធ្វើ​ឲ្យ​កក្រើក​ទឹក​សមុទ្រនិង​មាន​រលក​បក់​បោកព្រះ‌អង្គ​ដែល​មាន​ព្រះ‌នាម​ថា“ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល” មាន​ព្រះ‌បន្ទូល​ថា៖

36. «ប្រសិន​បើ​ច្បាប់​ធម្ម‌ជាតិ​ទាំង​នេះ​លែង​មាននោះ​អ៊ីស្រា‌អែល​ក៏​លែង​មាន​ឈ្មោះ​ជាប្រជា‌ជាតិ​នៅ​ចំពោះ​មុខ​យើងរហូត​ត​ទៅ​ដែរ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

37. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖«ប្រសិន​បើ​គេ​អាច​វាស់​បណ្ដោយ​ផ្ទៃ​មេឃនិង​ជម្រៅ​ផែនដី​បាននោះ​យើង​ក៏​បោះ​បង់​ចោល​ពូជ‌ពង្ស​អ៊ីស្រា‌អែលព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មានដែល​ពួក​គេ​ប្រព្រឹត្ត​ដែរ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

38. នៅ​គ្រា​ខាង​មុខ គេ​នឹង​សង់​ទីក្រុង​ឡើង​វិញ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាល​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង។

39. គេ​នឹង​កំណត់​ព្រំ‌ប្រទល់​ថ្មី​របស់​ទីក្រុង ចាប់​ពី​កន្លែង​នោះ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ភ្នំ​ការេប រួច​បត់​ឆ្ពោះ​ទៅ​កូអាត។

40. ជ្រលង​ភ្នំ​សាក‌សព និង​ផេះទាំង​មូល ហើយ​ចន្លោះ​ទាំង​ប៉ុន្មាន​ដែល​លាត​សន្ធឹង​រហូត​ដល់​ជ្រោះ​កេដ្រូន និង​ជ្រុង​ទ្វារ​សេះ ដែល​នៅ​ខាង​កើត ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់។ កន្លែង​ទាំង​នោះ នឹង​មិន​ត្រូវ​គាស់ ឬ​កម្ទេច​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 31