គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 31:1-6 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជាព្រះ​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូលពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖«នៅ​វាល​រហោ‌ស្ថានយើង​បាន​សម្តែង​ការ​ប្រណី​សន្ដោស​ដល់ប្រជា‌ជន​ដែល​សេស‌សល់​ពី​ស្លាប់​ក្នុង​ចំបាំងហើយ​អ៊ីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។

3. ពួក​គេ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌អង្គឲ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ។ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា“យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់ដែល​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច។ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាក់‌ទាញ​ចិត្ត​អ្នកព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។

4. នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ!យើង​នឹង​ស្អាង​នាង​ឲ្យ​មាំ‌មួន​ឡើង​វិញរួច​នាង​នឹង​ចេញ​មក​លោត​រាំទាំង​លេង​ក្រាប់​យ៉ាង​សប្បាយ។

5. នាង​នឹង​ដាំ​ទំពាំង‌បាយជូរ​ក្នុង​ចម្ការនៅ​តាម​ភ្នំ​ក្នុង​ស្រុក​សាម៉ារី​ឡើង​វិញ។អ្នក​ណា​ដាំ អ្នក​នោះ​នឹង​បេះ​ផ្លែ​បរិភោគ”។

6. បន្តិច​ទៀត ពួក​អ្នក​យាម​នឹង​ស្រែកនៅ​លើ​ភ្នំ​អេប្រាអ៊ីម​ថា:“ចូរ​ក្រោក​ឡើង!យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូនថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង!”»

សូមអានជំពូកពេញលេញ យេរេមា 31