គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 3:21-25 Khmer Standard Version (KHSV)

21. មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំគឺ​ជា​សម្រែក​យំ​សោក និង​សម្រែក​អង្វរ​កររបស់​ជន‌ជាតិ​អ៊ីស្រា‌អែលដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ាគេ​បាន​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ។

22. កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ!ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញយើង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នាលែង​មាន​ចិត្ត​សាវ៉ា​ទៀត។“យើង​ខ្ញុំ​មក​រក​ព្រះ‌អង្គ​ហើយដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។

23. យើង​ខ្ញុំ​បាន​វង្វេង​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយនៅ​លើ​កំពូល​ភ្នំយើង​ខ្ញុំ​ទៅ​តាម​សំឡេង​ហ៊ោ​កញ្ជ្រៀវ​លើ​ភ្នំ​ខ្ពស់ៗ។មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ប៉ុណ្ណោះដែល​អាច​សង្គ្រោះ​អ៊ីស្រា‌អែល​បាន។

24. តាំង​ពី​យើង​ខ្ញុំ​នៅ​ក្មេងព្រះ​គំរក់​បាន​ធ្វើ​ឲ្យ​អ្វីៗដែល​ដូនតា​របស់​យើង​ខ្ញុំ​បាន​សន្សំវិនាស​ហិន‌ហោច​អស់គឺ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោទាំង​កូន​ប្រុស និង​កូន​ស្រី។

25. សេចក្ដី​អាម៉ាស់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ងើប​មុខ​មិន​រួចការ​បាក់​មុខ​គ្រប​សង្កត់​លើ​យើង​ខ្ញុំ។តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះយើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំបាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង​ខ្ញុំយើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀងរបស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ”»។

សូមអានជំពូកពេញលេញ យេរេមា 3