គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 29:26-32 Khmer Standard Version (KHSV)

26. “លោក​សេផា‌នា​អើយ ព្រះ‌អម្ចាស់​តែង‌តាំង​លោក​ជា​បូជា‌ចារ្យ ជំនួស​បូជា‌ចារ្យ​យេហូ‌យ៉ាដា ដើម្បី​ឲ្យ​លោក​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ពិនិត្យ​មើល​ក្រែង​លោ​មាន​នរណា​ម្នាក់​កើត​គំនិត​លេលា​តាំង​ខ្លួន​ជា​ព្យាការី។ លោក​ត្រូវ​តែ​យក​ជន​ប្រភេទ​នោះ​ដាក់​ច្រវាក់ និង​យក​ឃ្នាង​មក​ដាក់​ក​ដែរ។

27. ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​មិន​ដាក់​ទោស​យេរេមា ជា​អ្នក​ស្រុក​អាណា‌ថោត ដែល​តាំង​ខ្លួន​ជា​ព្យាការី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នេះ?

28. គាត់​សរសេរ​សំបុត្រ​មក​ពួក​យើង​នៅ​ស្រុក​បាប៊ី‌ឡូន​នេះ​ថា: អ្នក​រាល់​គ្នា​ត្រូវ​តែ​រស់​នៅ​ទី​នេះ​យ៉ាង​យូរ ចូរ​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ ចូរ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ!”»។

29. បូជា‌ចារ្យ​សេផា‌នា​អាន​សំបុត្រ​នោះ​ឲ្យ​ព្យាការី​យេរេមា​ស្ដាប់។

30. ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖

31. «ចូរ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជន​ទាំង​អស់ ដែល​ជាប់​ជា​ឈ្លើយ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ ដូច​ត​ទៅ: សេម៉ាយ៉ា​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​សង្ឃឹម​លើ​ពាក្យ​មិន​ពិត តែ​យើង​ពុំ​បាន​ចាត់​គាត់​ឲ្យ​មក​ទេ។

32. ហេតុ​នេះ យើង​នឹង​ដាក់​ទោស​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ និង​កូន​ចៅ​របស់​គាត់។ គ្មាន​នរណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ អាច​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​នេះ ហើយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​យើង​ទទួល​សុភមង្គល ដែល​យើង​នឹង​ផ្ដល់​ឲ្យ​នោះ​ឡើយ ដ្បិត​សេម៉ាយ៉ា​បាន​ប្រកាស​ឲ្យ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យេរេមា 29