គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 29:1-4 Khmer Standard Version (KHSV)

1. ព្យាការី​យេរេមា​ផ្ញើ​លិខិត​មួយ​ច្បាប់ ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ជូន​ក្រុម​ព្រឹទ្ធា‌ចារ្យ ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ក្រុម​ព្យាការី និង​ប្រជា‌ជន​ទាំង​អស់ ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​កៀរ​ពី​ក្រុង​យេរូ‌សាឡឹម យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន

2. ក្រោយ​ពេល​ដែល​ព្រះ‌បាទ​យេកូ‌នាស សម្ដេច​មាតា ពួក​មហា‌តលិក ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ។

3. ព្យាការី​យេរេមា​ផ្ញើ​លិខិត​នេះ​ទៅ​ក្រុង​បាប៊ី‌ឡូន តាម​លោក​អេឡាសារ ជា​កូន​របស់​លោក​សាផាន និង​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ចាត់​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ សេចក្ដី​ក្នុង​សំបុត្រ​នោះ​មាន​ដូច​ត​ទៅ៖

4. «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​កាន់​អស់​អ្នក​ដែល​ព្រះ‌អង្គ​ឲ្យ​គេ​កៀរ​ពី​ក្រុង​យេរូ‌សាឡឹម យក​មក​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន​ថា:

សូមអានជំពូកពេញលេញ យេរេមា 29