គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 26:5-13 Khmer Standard Version (KHSV)

5. ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​ចាត់​ឲ្យ​មក​ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា ជា​រៀង​រហូត​មក​ទេ​នោះ

6. យើង​នឹង​ធ្វើ​ឲ្យ​ព្រះ‌ដំណាក់​នេះ​វិនាស ដូច​ទី‌សក្ការៈ​នៅ​ស៊ីឡូ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឃើញ​ថា ក្រុង​នេះ​ជា​ក្រុង​ត្រូវ​បណ្ដាសា»។

7. ក្រុម​បូជា‌ចារ្យ* ក្រុម​ព្យាការី* និង​ប្រជា‌ជន​ទាំង​មូល ឮ​លោក​យេរេមា​ប្រកាស​ពាក្យ​ទាំង​នេះ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

8. កាល​លោក​យេរេមា​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​លោក​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​អស់​ចប់​សព្វ​គ្រប់​ហើយ ក្រុម​បូជា‌ចារ្យ ក្រុម​ព្យាការី និង​ប្រជា‌ជន​ទាំង​មូល នាំ​គ្នា​ចាប់​លោក ទាំង​ពោល​ថា៖ «ឯង​ត្រូវ​តែ​ស្លាប់! ឯង​ត្រូវ​តែ​ស្លាប់!

9. ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ហ៊ាន​ទាយ ក្នុង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ថា ព្រះ‌ដំណាក់​នេះ​នឹង​ត្រូវ​វិនាស​ដូច​ទី‌សក្ការៈ​នៅ​ស៊ីឡូ ហើយ​ថា​ក្រុង​នេះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី គ្មាន​មនុស្ស​រស់​នៅ​ត​ទៅ​ទៀត​ដូច្នេះ?»។ ប្រជា‌ជន​ទាំង​អស់​ចោម‌រោម​លោក​យេរេមា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

10. កាល​មន្ត្រី​របស់​ជន‌ជាតិ​យូដា​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ចេញ​ពី​វាំង​ស្ដេច ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​អង្គុយ​ត្រង់​មាត់​ទ្វារ​ថ្មី។

11. ពេល​នោះ ក្រុម​បូជា‌ចារ្យ និង​ក្រុម​ព្យាការី ប្ដឹង​ទៅ​មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល​ថា៖ «ជន​នេះ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​វា​បាន​និយាយ​ប្រឆាំង​នឹង​ទីក្រុង​នេះ ដូច​អស់​លោក​ឮ​ផ្ទាល់​ត្រចៀក​ស្រាប់​ហើយ»។

12. លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី និង​ប្រជា‌ជន​ទាំង​អស់​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ថ្លែង​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ព្រះ‌ដំណាក់ ព្រម​ទាំង​ទីក្រុង​នេះ ដូច​បង‌ប្អូន​បាន​ឮ​សព្វ​គ្រប់​ស្រាប់។

13. ឥឡូវ​នេះ សូម​កែ​ប្រែ​កិរិយា‌មារយាទ​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ឡើង។ សូម​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បង‌ប្អូន នោះ​ព្រះ‌អង្គ​មុខ​ជា​មិន​ដាក់​ទោស​បង‌ប្អូន ដូច​ព្រះ‌អង្គ​បាន​សម្រេច​ទេ។

សូមអានជំពូកពេញលេញ យេរេមា 26