គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 26:12-16 Khmer Standard Version (KHSV)

12. លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី និង​ប្រជា‌ជន​ទាំង​អស់​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ថ្លែង​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ព្រះ‌ដំណាក់ ព្រម​ទាំង​ទីក្រុង​នេះ ដូច​បង‌ប្អូន​បាន​ឮ​សព្វ​គ្រប់​ស្រាប់។

13. ឥឡូវ​នេះ សូម​កែ​ប្រែ​កិរិយា‌មារយាទ​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ឡើង។ សូម​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បង‌ប្អូន នោះ​ព្រះ‌អង្គ​មុខ​ជា​មិន​ដាក់​ទោស​បង‌ប្អូន ដូច​ព្រះ‌អង្គ​បាន​សម្រេច​ទេ។

14. រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បង‌ប្អូន​ស្រាប់​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តាម​អំពើ​ចិត្ត និង​តាម​គំនិត​ដែល​បង‌ប្អូន​យល់​ថា​ត្រឹម​ត្រូវ​ចុះ!

15. តែ​សូម​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា បើ​បង‌ប្អូន​សម្លាប់​ខ្ញុំ បង‌ប្អូន និង​អ្នក​ក្រុង​ទាំង​អស់​ត្រូវ​មាន​ទោស ព្រោះ​សម្លាប់​មនុស្ស​គ្មាន​កំហុស ដ្បិត​ព្រះ‌អម្ចាស់​ពិត​ជា​បាន​ចាត់​ខ្ញុំ ឲ្យ​នាំ​ពាក្យ​ទាំង​នេះ​មក​ជម្រាប​បង‌ប្អូន​មែន»។

16. ពេល​នោះ ក្រុម​មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល ពោល​ទៅ​ពួក​បូជា‌ចារ្យ និង​ពួក​ព្យាការី​ថា៖ «អ្នក​នេះ​គ្មាន​ទោស​ដល់​ស្លាប់​ទេ ដ្បិត​គាត់​បាន​និយាយ​មក​យើង ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង ពិត​មែន»។

សូមអានជំពូកពេញលេញ យេរេមា 26