គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 23:7-14 Khmer Standard Version (KHSV)

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ គេ​នឹង​លែង​ស្បថ​ក្នុង​ព្រះ‌នាម “ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ដែល​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប” ទៀត​ហើយ

8. ផ្ទុយ​ទៅ​វិញ គេ​នឹង​ស្បថ​ក្នុង​ព្រះ‌នាម “ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ដែល​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក​ពី​ស្រុក​ខាង​ជើង និង​ពី​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ!”។ យើង​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​មក​តាំង​ទី​លំ‌នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​វិញ»។

9. នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការី:ព្រោះ​តែ​ព្រះ‌អម្ចាស់ និង​ព្រះ‌បន្ទូល​ដ៏‌វិសុទ្ធចិត្ត​ខ្ញុំ​ប្រេះ​ឆា ឆ្អឹង​របស់​ខ្ញុំ​រញ្ជួយ​ញាប់‌ញ័រខ្ញុំ​ប្រៀប​បាន​នឹង​មនុស្ស​ស្រវឹង​ស្រាដើរ​ទ្រេត​ទ្រោត។

10. នៅ​ក្នុង​ស្រុក ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់គ្រប់ៗ​គ្នាអ្នក​ស្រុក​ទាំង​មូល​កាន់​ទុក្ខ ព្រោះ​ត្រូវ​បណ្ដាសាវាល​ស្មៅ​ក្រៀម​ស្ងួត​អស់ព្រោះ​ប្រជា‌ជន​គិត​តែ​ពី​រត់​ទៅ​រក​អំពើ​អាក្រក់ហើយ​ក្លា‌ហាន​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។

11. ពួក​ព្យាការី និង​ពួក​បូជា‌ចារ្យ​សុទ្ធ​តែ​ទុច្ចរិតសូម្បី​តែ​នៅ​ក្នុង​ដំណាក់​របស់​យើងក៏​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ហេតុ​នេះ​ហើយ​បាន​ជា​ផ្លូវ​ដែល​គេ​ដើរក្លាយ​ទៅ​ជា​ផ្លូវ​រអិល និង​ងងឹតពួក​គេ​នឹង​ជំពប់​ជើង​ដួលដ្បិត​នៅ​ឆ្នាំ​ដែល​យើង​ត្រូវ​ដាក់​ទោស​ពួក​គេយើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ដល់​ពួក​គេ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13. នៅ​ក្រុង​សាម៉ារី យើង​បាន​ឃើញ​ពួក​ព្យាការីប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវគឺ​ពួក​គេ​នាំ​គ្នា​ទាយ​ក្នុង​នាម​ព្រះ​បាលពួក​គេ​នាំ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើងឲ្យ​វង្វេង។

14. រីឯ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញយើង​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើមគឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ពួក​គេ​និយម​ការ​កុហកពួក​គេ​លើក​ទឹក​ចិត្ត​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ដូច្នេះ គ្មាន​នរណា​អាច​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់របស់​ខ្លួន​បាន​ឡើយ។ចំពោះ​យើង ពួក​គេ​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជាអ្នក​ក្រុង​សូដុមហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ក៏​ប្រៀប​ដូច​ជាអ្នក​ក្រុង​កូម៉ូរ៉ា​ដែរ។

សូមអានជំពូកពេញលេញ យេរេមា 23