គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 23:1-5 Khmer Standard Version (KHSV)

1. «ពួក​គង្វាល​ដែល​មិន​ថែ​ទាំ​ហ្វូង​ចៀម​របស់​យើង តែ​ធ្វើ​ឲ្យ​គេ​ខ្ចាត់‌ខ្ចាយ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

2. ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​អំពី​ពួក​មេ​ដឹក​នាំ ដែល​ឃ្វាល​ប្រជា‌ជន​របស់​ព្រះ‌អង្គ​ថា៖ «អ្នក​រាល់​គ្នា​បោះ​បង់​ចោល​កូន​ចៀម​របស់​យើង​ឲ្យ​ខ្ចាត់‌ខ្ចាយ ហើយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ទេ។ ឥឡូវ​នេះ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា គឺ​ដាក់​ទោស​តាម​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!។

3. «យើង​នឹង​ប្រមូល​កូន​ចៀម​របស់​យើង ដែល​នៅ​សេស‌សល់​ពី​គ្រប់​ស្រុក ដែល​យើង​បាន​កំចាត់‌កំចាយ​ទៅ នោះ​ឲ្យ​ត្រឡប់​មក​វិញ។ យើង​នឹង​កៀង​ពួក​គេ​ចូល​វាល​ស្មៅ​របស់​ខ្លួន ហើយ​ឲ្យ​ពួក​គេ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន

4. យើង​នឹង​តែង‌តាំង​ពួក​គង្វាល​ឲ្យ​ដឹក​នាំ​ពួក​គេ ពេល​នោះ ចៀម​លែង​ភ័យ​ខ្លាច ឬ​ញ័រ​រន្ធត់​ទៀត​ឡើយ ហើយ​ក៏​គ្មាន​ចៀម​ណា​មួយ​បាត់​បង់​ដែរ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យ​មាន​ពន្លកគឺ​ស្ដេច​មួយ​អង្គ​ដ៏​សុចរិត​កើត​ចេញ​ពីពូជ‌ពង្ស​របស់​ដាវីឌ។ស្ដេច​នោះ​នឹង​គ្រង​រាជ្យប្រកប​ដោយ​ប្រាជ្ញាព្រម​ទាំង​គ្រប់‌គ្រង​ស្រុកដោយ​សុចរិត និង​យុត្តិធម៌។

សូមអានជំពូកពេញលេញ យេរេមា 23