គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 22:10-19 Khmer Standard Version (KHSV)

10. កុំ​យំ​ស្រណោះ​ស្ដេច​យ៉ូសៀសដែល​សោយ​ទិវង្គត​ទៅ​នោះ​ឡើយកុំ​កាន់​ទុក្ខ​អាឡោះ‌អាល័យ​ស្ដេច​ទៀតផ្ទុយ​ទៅ​វិញ ចូរ​យំ​ស្រណោះ​ស្ដេច​សាលូមដែល​នឹង​ចាក​ចេញ​ទៅដ្បិត​ទ្រង់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ឡើយហើយ​ទ្រង់​ក៏​នឹង​មិន​ឃើញ​ស្រុក​កំណើតទៀត​ដែរ។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្ដេច​សាលូមជា​បុត្រ​របស់​ស្ដេច​យ៉ូសៀសដែល​ស្នង​រាជ្យ​បិតា​នៅ​ស្រុក​យូដាហើយ​ដែល​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ថាទ្រង់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ

12. ទ្រង់​នឹង​សុគត​នៅ​ក្នុង​ស្រុក​ដែលទ្រង់​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយដោយ​ឥត​បាន​ឃើញ​ស្រុក​នេះ​វិញ​ឡើយ។

13. «យេហូ‌យ៉ាគីម​អើយ អ្នក​នឹង​ត្រូវ​វេទនា​ពុំ‌ខាន!ដ្បិត​អ្នក​សង់​វាំងតែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិតអ្នក​សង់​បន្ទប់​នៅ​ជាន់​ខាង​លើតែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​យុត្តិធម៌អ្នក​ប្រើ​ប្រជា‌រាស្ត្រ​ឲ្យ​ធ្វើ​ការតែ​មិន​ឲ្យ​ប្រាក់​ឈ្នួល​ទេ។

14. អ្នក​ពោល​ថា “យើង​នឹង​សង់​ដំណាក់​មួយដ៏​ស្កឹម‌ស្កៃ មាន​បន្ទប់​ធំ​ទូលាយ​សម្រាប់​យើង”។អ្នក​ចោះ​បង្អួច និង​ធ្វើ​ជញ្ជាំង​ពី​ឈើ​ដ៏​មាន​តម្លៃហើយ​លាប​ពណ៌​ក្រហម។

15. តើ​អ្នក​ចង់​ពង្រឹង​រាជ​សម្បត្តិដោយ​សង់​ដំណាក់​ពី​ឈើ​ដ៏​មាន​តម្លៃ​នេះ​ឬ?បិតា​របស់​អ្នក​ធ្លាប់​បរិភោគ​បាយ​ទឹកដូច​អ្នក​ឯ​ទៀតៗ​ដែរតែ​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិតនិង​យុត្តិធម៌ហេតុ​នេះ​ហើយ​បាន​ជា​បិតា​របស់​អ្នកបាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

16. បិតា​របស់​អ្នក​រក​យុត្តិធម៌​ឲ្យ​ជន​ទុគ៌តនិង​ជន​ក្រីក្រហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​ទេសមាន​សេចក្ដី​សុខ‌សាន្ត។ដ្បិត​អ្នក​ដែល​ស្គាល់​យើង​តែងតែ​ប្រព្រឹត្ត​ដូច្នេះ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -។

17. រីឯ​អ្នក​វិញ អ្នក​គិត​តែ​ពី​ស្វែង​រកប្រយោជន៍​ផ្ទាល់​ខ្លួន។អ្នក​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់និង​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​យ៉ាង​ព្រៃ‌ផ្សៃ»។

18. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលស្ដី​អំពី​ស្ដេច​យេហូ‌យ៉ាគីម ជា​បុត្រ​របស់ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា​ថា៖«ពេល​យេហូ‌យ៉ាគីម​ស្លាប់នឹង​គ្មាន​នរណា​យំ​រៀប​រាប់​ថា“ឱ​បង​អើយ ឱ​ប្អូន​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!”ហើយ​ក៏​គ្មាន​នរណា​យំ​សោក ដោយ​ពោល​ថា“ព្រះ‌ករុណា​ជា​ម្ចាស់​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!”

19. គេ​នឹង​អូស​សាក‌សព​យេហូ‌យ៉ាគីម​ចេញ​ពីក្រុង​យេរូ‌សាឡឹម យក​ទៅ​កប់​ដូច​ខ្មោច​លា»។

សូមអានជំពូកពេញលេញ យេរេមា 22