គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 20:14-17 Khmer Standard Version (KHSV)

14. សូម​ឲ្យ​ថ្ងៃ​កំណើត​របស់​ទូលបង្គំត្រូវ​បណ្ដាសា!សូម​កុំ​ឲ្យ​មាន​នរណា​ចាត់​ទុក​ថ្ងៃ​ដែល​ម្ដាយរបស់​ទូលបង្គំ​បង្កើត​ទូលបង្គំ​មក​នោះថា​ជា​ថ្ងៃ​ប្រកប​ដោយ​ព្រះ‌ពរ​ឡើយ!

15. រីឯ​អ្នក​ដែល​បាន​នាំ​ដំណឹង​ទៅ​ជម្រាបឪពុក​ទូលបង្គំ​ថា “អ្នក​មាន​កូន​ប្រុស​មួយ”ហើយ​ធ្វើ​ឲ្យ​ឪពុក​ទូលបង្គំរីក‌រាយ​យ៉ាង​ខ្លាំងសូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា!

16. សូម​ឲ្យ​អ្នក​នោះ​បាន​ដូច​ក្រុង​នានាដែល​ព្រះ‌អម្ចាស់​រំលាយ ដោយ​ឥត​នឹក​ស្ដាយ!ពេល​ព្រឹក សូម​ឲ្យ​អ្នក​នោះ​ឮ​សម្រែកប្រកាស​ភាព​អាសន្នហើយ​នៅ​ថ្ងៃ​ត្រង់ ឮ​សម្រែក​ខ្មាំង​មក​ដល់!

17. ប្រសិន​បើ​ព្រះ‌អង្គ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់មុន​ពេល​ទូលបង្គំ​កើត​មក​នោះ​ប្រសើរ​ជាង។ម្ដាយ​របស់​ទូលបង្គំ​នឹង​ក្លាយ​ទៅ​ជាផ្នូរ​របស់​ទូលបង្គំហើយ​ទូលបង្គំ​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយរហូត​ត​ទៅ។

សូមអានជំពូកពេញលេញ យេរេមា 20