គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 2:31-36 Khmer Standard Version (KHSV)

31. (សូម​ឲ្យ​អ្នក​នៅ​ជំនាន់​នេះ​យកព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទៅ​ពិចារណា​ចុះ!)អ៊ីស្រា‌អែល​អើយ តើ​យើង​ប្រៀប​បាន​នឹងវាល​រហោ‌ស្ថាន ឬ​ស្រុក​ដ៏​ងងឹតសម្រាប់​អ្នក​រាល់​គ្នា​ឬ?ហេតុ​អ្វី​បាន​ជា​ប្រជា‌ជន​របស់​យើង​ពោល​ថា“យើង​ជា​មនុស្ស​មាន​សេរី‌ភាពយើង​មិន​ចង់​វិល​ទៅ​រក​ព្រះ‌អង្គ​វិញ​ទេ!”។

32. មិន​ដែល​មាន​ស្ត្រី​ក្រមុំ​ណាភ្លេច​គ្រឿង​អលង្ការ​របស់​ខ្លួនហើយ​ក្រមុំ​ដែល​ត្រូវ​រៀប‌ការ​ក៏​មិន​ភ្លេចខ្សែ​ក្រវាត់​មាស​របស់​ខ្លួន​ដែរ។រីឯ​ប្រជា‌ជន​របស់​យើង​វិញ គេ​បាន​ភ្លេច​យើងតាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។

33. អ្នក​ប្រសប់​ស្វែង​រក​សង្សារ​ណាស់ដោយ​អ្នក​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ពេកអ្នក​លែង​យល់​ថាអំពើ​នោះ​ជា​អំពើ​អាក្រក់​ទៀត​ហើយ។

34. អាវ​របស់​អ្នក​ប្រឡាក់​ទៅ​ដោយ​ឈាមរបស់​ជន​ក្រីក្រគឺ​ឈាម​មនុស្ស​ស្លូត​ត្រង់​ដែល​ពុំ​បាន​ទម្លុះទ្វារ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ឡើយ។

35. ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ហ៊ាន​ពោល​ថា“ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះព្រះ‌អង្គ​មុខ​ជា​មិន​ព្រះ‌ពិរោធ​នឹង​ខ្ញុំ​ទេ”។ដោយ​អ្នក​ពោល​ថា ខ្លួន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ទេ​នោះយើង​នឹង​នាំ​អ្នក​ទៅ​តុលាការ។

36. ហេតុ​អ្វី​បាន​ជា​អ្នក​ឆាប់​ដូរ​គំនិត​ដូច្នេះស្រុក​អេស៊ីប​នឹង​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត ដូចស្រុក​អាស្ស៊ីរី​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ដែរ។

សូមអានជំពូកពេញលេញ យេរេមា 2