គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 2:16-29 Khmer Standard Version (KHSV)

16. សូម្បី​តែ​ជន‌ជាតិ​ណូប និង​ជន‌ជាតិ​តាហា‌ពេនេសក៏​នាំ​គ្នា​កោរ​សក់​អ៊ីស្រា‌អែលនាំ​យក​ទៅ​ជា​ឈ្លើយ​ដែរ។

17. អ្នក​ជួប​ទុក្ខ​វេទនា​បែប​នេះ មក​ពី​អ្នក​បោះ​បង់ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នកក្នុង​ពេល​ដែល​ព្រះ‌អង្គ​កំពុង​ដឹក​នាំ​អ្នក។

18. ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ?តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ​ស្រុក​អាស្ស៊ីរីទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ?

19. ចូរ​ឲ្យ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នកចូរ​ឲ្យ​អំពើ​ក្បត់​របស់​អ្នក​ផ្តន្ទា​អ្នក។ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់និង​ការ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នកនាំ​ឲ្យ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

20. តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយអ្នក​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើងព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​យើង។អ្នក​បាន​ពោល​ថា:“ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ទាសករ​ទៀត​ទេ!”។អ្នក​បាន​ផិត​ក្បត់​យើងទៅ​ថ្វាយ‌បង្គំ​ព្រះ​នានា​នៅ​តាម​កំពូល​ភ្នំនិង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។

21. យើង​បាន​ដាំ​អ្នក ហើយ​អ្នក​ប្រៀប​បាន​នឹងទំពាំង‌បាយជូរ​មួយ​ដើម​ដ៏​ល្អ​ប្រណីតគឺ​ដើម​ទំពាំង‌បាយជូរ​សុទ្ធចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ប្រែ​ជាដើម​ទំពាំង‌បាយជូរ​ក្លាយដែល​គ្មាន​ផ្លែ​ល្អ​ទៅ​វិញ​ដូច្នេះ?

22. ទោះ​បី​អ្នក​យក​មេ​សាប៊ូ​ដ៏​ច្រើនមក​លាង​សម្អាត និង​ជម្រះ​ខ្លួន​ក្ដីក៏​កំហុស​របស់​អ្នក​នៅ​ជាប់​ដូច​ក្អែល​កាន់ចំពោះ​មុខ​យើង​ជា‌និច្ច- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

23. ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​ពោល​ថា:“ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង​ទេខ្ញុំ​ក៏​មិន​បាន​រត់​តាម​ព្រះ​បាល​ដែរ”។មើល​ចុះ ដាន​ជើង​របស់​អ្នក​នៅ​តាម​ជ្រលង​ភ្នំចូរ​ទទួល​ស្គាល់​អំពើ​ដែល​អ្នក​ប្រព្រឹត្តអ្នក​ប្រៀប​បាន​នឹង​អូដ្ឋ​ញី​ដែល​រត់​ឆ្វេច‌ឆ្វាច។

24. អ្នក​ប្រៀប​បាន​នឹង​លា​ញី​ព្រៃដែល​ធ្លាប់​តែ​រស់​នៅ​តាម​វាល​រហោ‌ស្ថានត្រូវ​តណ្ហា​ជំរុញ​ឲ្យ​រត់​ទៅ​គ្រប់​ទី​កន្លែងគ្មាន​នរណា​អាច​ទប់​បាន​ឡើយ។លា​ឈ្មោល​ដែល​ចង់​បាន​វាមិន​បាច់​ខំ​ប្រឹង​រត់​ទៅ​ណា​ឆ្ងាយ​ទេគឺ​នៅ​ពេល​ណា​តណ្ហា​ពុះ​កញ្ជ្រោលលា​ឈ្មោល​អាច​រក​វា​ឃើញ​យ៉ាង​ងាយ​ស្រួល។

25. យើង​បាន​ប្រាប់​អ្នក​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្លួនបើ​ប្រឹង​រត់​ដូច្នេះ ក្រែង​មុត​ជើងហើយ​ស្ងួត​បំពង់​ក!ប៉ុន្តែ អ្នក​តប​វិញ​ថា “មិន​បាច់​ហាម‌ប្រាម​ខ្ញុំ​ទេខ្ញុំ​ស្រឡាញ់​ព្រះ​ឯ​ទៀតៗហើយ​ខ្ញុំ​ត្រូវ​តែ​រត់​ទៅ​តាម​ព្រះ​ទាំង​នោះ”។

26. ជន‌ជាតិ​អ៊ីស្រា‌អែល ទាំង​ស្ដេច ទាំង​នាម៉ឺនទាំង​បូជា‌ចារ្យ ទាំង​ព្យាការីនឹង​ត្រូវ​អាម៉ាស់ ដូច​ចោរ​ដែល​គេ​តាម​ទាន់ក្នុង​ពេល​កំពុង​តែ​លួច។

27. គេ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ឈើ​ថា“ព្រះ‌អង្គ​ជា​ព្រះ‌បិតា​របស់​ខ្ញុំ!”ហើយ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ថ្ម​ថា“ព្រះ‌អង្គ​បាន​ឲ្យ​កំណើត​ខ្ញុំ!”។ពួក​គេ​បាន​ងាក​មុខ​ចេញ​ពី​យើងហើយ​បែរ​ខ្នង​ដាក់​យើង​វិញតែ​ពេល​ណា​មាន​ទុក្ខ ពួក​គេ​ពោល​មក​យើង​ថា“សូម​តើន​ឡើង! សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!”។

28. ជន‌ជាតិ​យូដា​អើយ ចុះ​ព្រះ​ដែល​អ្នក​បានសូន​ធ្វើ​នោះ ទៅ​ណា​បាត់​អស់​ហើយ?ប្រសិន​បើ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​អ្នក​បាននៅ​ពេល​អ្នក​មាន​ទុក្ខម្ដេច​ក៏​មិន​ហៅ​ព្រះ​ទាំង​នោះ​ទៅ?ដ្បិត​អ្នក​មាន​ព្រះ​ច្រើន​ដូច​ទីក្រុង​ដែរ!

29. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿងយើង​ដូច្នេះ?អ្នក​រាល់​គ្នា​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យេរេមា 2