គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 2:1-13 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំដូច​ត​ទៅ៖

2. ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់អ្នក​ក្រុង​យេរូ‌សាឡឹម​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:«យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នកកាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នកពេល​ទើប​នឹង​រៀប‌ការគឺ​គ្រា​ដែល​អ្នក​បម្រើ​យើង​នៅ​វាល​រហោ‌ស្ថានជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។

3. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ញែក​ជន‌ជាតិអ៊ីស្រា‌អែល​ទុក​សម្រាប់​ព្រះ‌អង្គជា​ផល​ផ្លែ​ដំបូង​របស់​ព្រះ‌អង្គអស់​អ្នក​ដែល​លួច​ស៊ី​ផ្លែ​នេះ នឹង​ត្រូវ​មាន​ទោសហើយ​រង​ទុក្ខ​វេទនា​ទៀត​ផង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

4. អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុបអ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែលចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:តើ​ដូនតា​របស់​អ្នក​រាល់​គ្នា​ឃើញ​យើង​ធ្វើ​ខុសត្រង់​ណា បាន​ជា​ពួក​គេ​ឃ្លាត​ចាក​ពី​យើងហើយ​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការដូច្នេះដែរ?

6. ពួក​គេ​មិន​បាន​សួរ​ថា តើ​ព្រះ‌អម្ចាស់​នៅ​ឯ​ណា?គឺ​ព្រះ​ដែល​បាន​នាំ​ពួក​យើង​ចាក​ចេញ​ពីស្រុក​អេស៊ីបហើយ​ដឹក​នាំ​ពួក​យើង​ក្នុង​វាល​រហោ‌ស្ថានជា​វាល​ដែល​មាន​តែ​ព្រៃ​ល្បោះ និង​ដី​ក្រហូងជា​វាល​ហួត‌ហែង ជា​ទី​ស្មសានជា​កន្លែង​ដែល​គ្មាន​នរណា​ឆ្លង​កាត់គ្មាន​មនុស្ស​ណា​រស់​នៅ​បាន។

7. យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ក្នុង​ស្រុកដែល​មាន​ដំណាំ​ដាំ​ដុះដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគផ្លែ​ឈើ​ដែល​មាន​រស‌ជាតិ។ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​ចូល​មក​ដល់អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​របស់​យើងទៅ​ជា​សៅហ្មងអ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ជា​មត៌ករបស់​យើង​ក្លាយ​ជា​កន្លែង​គួរ​ឲ្យ​ស្អប់​ខ្ពើម។

8. ក្រុម​បូជា‌ចារ្យ​ពុំ​ដែល​សួរ​ថា“ព្រះ‌អម្ចាស់​នៅ​ឯ​ណា?”គ្រូ​អាចារ្យ​ខាង​វិន័យ​ក៏​មិន​ស្គាល់​យើង​ដែរ។មេ​ដឹក​នាំ​របស់​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹង​យើងពួក​ព្យាការី​និយាយ​ក្នុង​នាម​ព្រះ​បាលហើយ​នាំ​គ្នា​រត់​ទៅ​ពឹង​ពាក់​ព្រះ​ក្លែង‌ក្លាយដែល​ពុំ​អាច​ជួយ​ពួក​គេ​បាន​ឡើយ។

9. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ឡើង​ក្ដីនឹង​អ្នក​រាល់​គ្នាព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10. ចូរ​ទៅ​កោះ​គីទីម​ដែល​នៅ​ដាច់​ស្រយាលហើយ​សង្កេត​មើល​ចុះចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ស្រុក​កេដារហើយ​ស៊ើប‌សួរ​ឲ្យ​បាន​ហ្មត់‌ចត់​ថាតើ​នៅ​តំបន់​ទាំង​នោះ​គេ​ប្រព្រឹត្ត​ដូចអ្នក​រាល់​គ្នា​ឬ​ទេ?

11. តើ​មាន​ប្រជា‌ជាតិ​ណា​មួយ​ផ្លាស់​ប្ដូរព្រះ​របស់​ខ្លួន​ឬ​ទេ? (តាម​ពិត ព្រះ​ទាំង​នោះពុំ​មែន​ជា​ព្រះ​ពិត​ប្រាកដ​ទេ)។រីឯ​ប្រជា‌ជន​របស់​យើង​វិញ គេ​បាន​ផ្លាស់​ប្ដូរព្រះ​ដែល​ផ្ដល់​ឲ្យ​គេ​មាន​សិរី‌រុងរឿងហើយ​បែរ​ជា​នាំ​គ្នា​គោរព​ព្រះ​ដែលឥត​បាន​ការ​ទៅ​វិញ។

12. ផ្ទៃ​មេឃ​អើយ! ចូរ​តក់‌ស្លុតចូរ​ញាប់‌ញ័រ ហើយ​ស្រឡាំង‌កាំង​ទៅ!-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13. ប្រជា‌ជន​របស់​យើង​ប្រព្រឹត្ត​អាក្រក់​ពីរ​យ៉ាងគឺ​គេ​បោះ​បង់​យើង​ដែល​ជា​ប្រភព​ទឹក​កំពុង​ហូរបែរ​ទៅ​ជីក​អណ្ដូង ជីក​ស្រះ​ដែល​តែងតែ​ប្រេះមិន​អាច​ទុក​ទឹក​បាន​នោះ​ទៅ​វិញ។

សូមអានជំពូកពេញលេញ យេរេមា 2