គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 13:17-23 Khmer Standard Version (KHSV)

17. ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ទេនោះ​ខ្ញុំ​នឹង​ទៅ​ពួន​យំ សោក​ស្ដាយព្រោះ​ឃើញ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រកាន់​អំនួត។ខ្ញុំ​នឹង​បង្ហូរ​ទឹក​ភ្នែក សោក​សង្រេងព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌អម្ចាស់ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។

18. ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា:“សូម​គង់​ផ្ទាល់​នឹង​ដី​ទៅ!ដ្បិត​មកុដ​រាជ្យ​របស់​ព្រះ‌ករុណាបាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ”។

19. ទ្វារ​ក្រុង​ទាំង‌ឡាយ​នៅ​តំបន់​ខាង​ត្បូងបិទ​អស់​ហើយ គ្មាន​នរណា​មក​បើក​ទៀត​ទេជន‌ជាតិ​យូដា​ទាំង​មូល​ត្រូវ​ខ្មាំង​នាំ​យក​ទៅ​ជាឈ្លើយ​សឹក​អស់​គ្មាន​សល់។

20. «យេរូ‌សាឡឹម​អើយ ចូរ​ងើប​មុខ​ឡើងសម្លឹង​មើល​សត្រូវ ដែល​មក​ពី​ទិស​ខាង​ជើងតើ​ហ្វូង​ចៀម​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នកគឺ​ប្រជា‌ជន​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​បាន​ខ្ពស់​មុខទៅ​ណា​បាត់​អស់​ហើយ?

21. អ្នក​ធ្លាប់​ចាត់​ទុក​ខ្មាំង​សត្រូវ​ជា​សម្ពន្ធ‌មិត្តពេល​ពួក​គេ​មក​បំផ្លាញ​អ្នកតើ​អ្នក​ថ្លែង​ដូច​ម្ដេច​ទៅ?អ្នក​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំងដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន។

22. ប្រសិន​បើ​អ្នក​នឹក​គិត​ថា “ហេតុ​អ្វី​បាន​ជាព្រឹត្តិ‌ការណ៍​នេះ​កើត​មាន​ចំពោះ​ខ្ញុំ?”នោះ​តោង​ដឹង​ថាខ្មាំង​សត្រូវ​បក​កេរ‌ខ្មាស​របស់​អ្នកនិង​រំលោភ​លើ​អ្នក​ដូច្នេះព្រោះ​តែ​អ្នក​មាន​កំហុស​ដ៏​ច្រើន​ឥត​គណនា។

23. តើ​ជន‌ជាតិ​ស្បែក​ខ្មៅ​អាច​ដូរ​ពណ៌​សម្បុរហើយ​ខ្លា‌រខិន​អាច​ដូរ​ស្នាម​នៅ​លើស្បែក​របស់​វា​បាន​ឬ​ទេ?រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរអ្នក​រាល់​គ្នា​ធ្លាប់​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ហើយ​ពុំ​អាច​ប្រព្រឹត្ត​ល្អ​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 13