គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 12:6-14 Khmer Standard Version (KHSV)

6. សូម្បី​តែ​បង‌ប្អូន​របស់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ផ្ទាល់ ក៏​នាំ​គ្នា​ក្បត់​អ្នក​ដែរ គឺ​ពួក​គេ​ព្រួត​គ្នា​ជំទាស់​នឹង​អ្នក​ពី​ក្រោយ​ខ្នង។ ដូច្នេះ ទោះ​បី​គេ​និយាយ​ល្អ​ជា​មួយ​អ្នក​ក្ដី មិន​ត្រូវ​ទុក​ចិត្ត​ពួក​គេ​ឡើយ»។

7. យើង​បោះ​បង់​ចោល​ដំណាក់​របស់​យើងយើង​លះ‌បង់​ចោល​កេរ‌មត៌ក​របស់​យើងយើង​ប្រគល់​ប្រជា‌ជន​ជា​ទី​ស្រឡាញ់​របស់​យើងទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។

8. ប្រជា‌រាស្ត្រ​ដែល​ជា​កេរ‌មត៌ក​របស់​យើង​ផ្ទាល់ប្រៀប​បាន​នឹង​សត្វ​សិង្ហ​នៅ​ក្នុង​ព្រៃគឺ​គេ​គ្រហឹម​ដាក់​យើងហេតុ​នេះ​ហើយ​បាន​ជា​យើង​ឈប់ស្រឡាញ់​គេ​ទៀត។

9. ប្រជា‌រាស្ត្រ​ដែល​ជា​កេរ‌មត៌ក​របស់​យើង​ផ្ទាល់ប្រៀប​បាន​នឹង​បក្សី​ចំរុះ​ពណ៌ដែល​ត្មាត​ចោម‌រោម​គ្រប់​ទិស‌ទី។ចូរ​ទៅ​ប្រមែ‌ប្រមូល​សត្វ​ព្រៃ​ទាំង​ប៉ុន្មានហើយ​នាំ​ពួក​វា​មក​ស៊ី​សាក‌សព។

10. ពួក​គង្វាល​មួយ​ចំនួន​ធំ​លើក​គ្នា​មក​បង្ហិនចម្ការ​ទំពាំង‌បាយជូរ​របស់​យើងពួក​គេ​ជាន់​កម្ទេច​ចម្ការ​របស់​យើងពួក​គេ​បាន​បំផ្លាញ​ចម្ការ​ដ៏​ល្អ​របស់​យើងឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាននិង​វិនាស​ហិន‌ហោច​អស់។

11. ពិត​មែន​ហើយ ពួក​គេ​បាន​ធ្វើ​ឲ្យ​ចម្ការ​នេះវិនាស​ហិន‌ហោច គួរ​ឲ្យ​ស្រណោះ។នៅ​ចំពោះ​មុខ​យើង មាន​សុទ្ធ​តែ​ការ​ហិន‌ហោចស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​ហិន‌ហោច​អស់គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ចម្ការ​នេះ​ឡើយ។

12. នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​វាល​រហោ‌ស្ថានពួក​បំផ្លិច‌បំផ្លាញ​កំពុង​តែ​មក​ដល់។ដាវ​របស់​ព្រះ‌អម្ចាស់​នឹង​ប្រហារ​ស្រុក​នេះពី​ជាយ​ដែន​ម្ខាង​ទៅ​ជាយ​ដែន​ម្ខាងគ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ឡើយ។

13. ពួក​គេ​សាប​ព្រោះ​ស្រូវលុះ​ដល់​ពេល​ច្រូត គេ​ទទួល​បាន​តែ​បន្លាគេ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការដោយ​ឥត​បាន​ទទួល​ផល​អ្វី​ឡើយ។អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាសដោយ‌សារ​ផល​នៃ​ចម្រូតព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង!

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សូម​ប្រកាស​ជំទាស់​នឹង​នគរ​ជិត​ខាង​ដ៏​អាក្រក់ ហើយ​ឈ្លាន‌ពាន​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ទុក​ជា​ចំណែក​មត៌ក។ យើង​នឹង​ដក​ប្រជា‌ជន​នៅ​ស្រុក​ទាំង​នោះ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ហើយ​យើង​ក៏​ដក​ជន‌ជាតិ​យូដា​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ដែរ។

សូមអានជំពូកពេញលេញ យេរេមា 12