គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 12:3-9 Khmer Standard Version (KHSV)

3. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ស្គាល់​ទូលបង្គំព្រះ‌អង្គ​ទត​ឃើញ​ទូលបង្គំព្រះ‌អង្គ​ឈ្វេង​យល់​ថាទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ព្រះ‌អង្គ។រីឯ​អ្នក​ទាំង​នោះ​វិញសូម​ព្រះ‌អង្គ​យក​ពួក​គេ​ចេញដូច​កូន​ចៀម​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាតសូម​ញែក​ពួក​គេ​ទុក​ដោយ​ឡែកសម្រាប់​ថ្ងៃ​ប្រហារ​ជីវិត។

4. តើ​ទឹក​ដី​នេះ​ត្រូវ​កាន់​ទុក្ខ​ដល់​កាល​ណា តើ​តិណ‌ជាតិ​នៅ​តាម​ចម្ការ​ទាំង​ប៉ុន្មាន ត្រូវ​នៅ​ក្រៀម​ស្ងួត​ដូច្នេះ​ដល់​កាល​ណា​ទៀត។ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នេះ សត្វ​ចតុប្បាទ និង​បក្សា‌បក្សី ត្រូវ​វិនាស​អស់ ដ្បិត​ពួក​គេ​ពោល​ថា “យើង​ធ្វើ​អ្វី​ក៏​ព្រះ‌អង្គ​មិន​ឃើញ​ដែរ!”។

5. «បើ​អ្នក​ពុំ​អាច​រត់​ប្រណាំង​នឹងមនុស្ស​ថ្មើរ​ជើង​បាន​ផងធ្វើ​ម្ដេច​អាច​រត់​ប្រណាំង​នឹង​សេះ​បាន?បើ​អ្នក​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​ដែលមាន​សន្តិ‌សុខ​ផងធ្វើ​ដូច​ម្ដេច​អាច​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ព្រៃជិត​ទន្លេ​យ័រដាន់?

6. សូម្បី​តែ​បង‌ប្អូន​របស់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ផ្ទាល់ ក៏​នាំ​គ្នា​ក្បត់​អ្នក​ដែរ គឺ​ពួក​គេ​ព្រួត​គ្នា​ជំទាស់​នឹង​អ្នក​ពី​ក្រោយ​ខ្នង។ ដូច្នេះ ទោះ​បី​គេ​និយាយ​ល្អ​ជា​មួយ​អ្នក​ក្ដី មិន​ត្រូវ​ទុក​ចិត្ត​ពួក​គេ​ឡើយ»។

7. យើង​បោះ​បង់​ចោល​ដំណាក់​របស់​យើងយើង​លះ‌បង់​ចោល​កេរ‌មត៌ក​របស់​យើងយើង​ប្រគល់​ប្រជា‌ជន​ជា​ទី​ស្រឡាញ់​របស់​យើងទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។

8. ប្រជា‌រាស្ត្រ​ដែល​ជា​កេរ‌មត៌ក​របស់​យើង​ផ្ទាល់ប្រៀប​បាន​នឹង​សត្វ​សិង្ហ​នៅ​ក្នុង​ព្រៃគឺ​គេ​គ្រហឹម​ដាក់​យើងហេតុ​នេះ​ហើយ​បាន​ជា​យើង​ឈប់ស្រឡាញ់​គេ​ទៀត។

9. ប្រជា‌រាស្ត្រ​ដែល​ជា​កេរ‌មត៌ក​របស់​យើង​ផ្ទាល់ប្រៀប​បាន​នឹង​បក្សី​ចំរុះ​ពណ៌ដែល​ត្មាត​ចោម‌រោម​គ្រប់​ទិស‌ទី។ចូរ​ទៅ​ប្រមែ‌ប្រមូល​សត្វ​ព្រៃ​ទាំង​ប៉ុន្មានហើយ​នាំ​ពួក​វា​មក​ស៊ី​សាក‌សព។

សូមអានជំពូកពេញលេញ យេរេមា 12