គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 12:1-6 Khmer Standard Version (KHSV)

1. បពិត្រ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​សុចរិត​ពន់​ពេក​ណាស់ទូលបង្គំ​ពុំ​អាច​តវ៉ា​រក​ខុស​ត្រូវជា​មួយ​ព្រះ‌អង្គ​បាន​ទេ។ប៉ុន្តែ ទូលបង្គំ​សូម​សាក​សួរ​អំពី​ការ​វិនិច្ឆ័យរបស់​ព្រះ‌អង្គហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​ចេះ​តែ​ចម្រុង‌ចម្រើនក្នុង​គ្រប់​គម្រោង‌ការ​ដែល​គេ​គិត‌គូរ​ធ្វើ?ហេតុ​អ្វី​បាន​ជា​មនុស្ស​ក្បត់​រស់​នៅយ៉ាង​សុខ​ស្រួល​ទាំង​អស់​គ្នា​ដូច្នេះ?

2. ព្រះ‌អង្គ​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​ក៏​ចាក់​ឫសចម្រើន​ឡើង និង​មាន​ផ្លែ​ផ្កា។ពួក​គេ​ពោល​ពី​ព្រះ‌នាម​ព្រះ‌អង្គ​មិន​ដាច់​ពី​មាត់តែ​ចិត្ត​របស់​ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ។

3. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ស្គាល់​ទូលបង្គំព្រះ‌អង្គ​ទត​ឃើញ​ទូលបង្គំព្រះ‌អង្គ​ឈ្វេង​យល់​ថាទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ព្រះ‌អង្គ។រីឯ​អ្នក​ទាំង​នោះ​វិញសូម​ព្រះ‌អង្គ​យក​ពួក​គេ​ចេញដូច​កូន​ចៀម​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាតសូម​ញែក​ពួក​គេ​ទុក​ដោយ​ឡែកសម្រាប់​ថ្ងៃ​ប្រហារ​ជីវិត។

4. តើ​ទឹក​ដី​នេះ​ត្រូវ​កាន់​ទុក្ខ​ដល់​កាល​ណា តើ​តិណ‌ជាតិ​នៅ​តាម​ចម្ការ​ទាំង​ប៉ុន្មាន ត្រូវ​នៅ​ក្រៀម​ស្ងួត​ដូច្នេះ​ដល់​កាល​ណា​ទៀត។ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នេះ សត្វ​ចតុប្បាទ និង​បក្សា‌បក្សី ត្រូវ​វិនាស​អស់ ដ្បិត​ពួក​គេ​ពោល​ថា “យើង​ធ្វើ​អ្វី​ក៏​ព្រះ‌អង្គ​មិន​ឃើញ​ដែរ!”។

5. «បើ​អ្នក​ពុំ​អាច​រត់​ប្រណាំង​នឹងមនុស្ស​ថ្មើរ​ជើង​បាន​ផងធ្វើ​ម្ដេច​អាច​រត់​ប្រណាំង​នឹង​សេះ​បាន?បើ​អ្នក​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​ដែលមាន​សន្តិ‌សុខ​ផងធ្វើ​ដូច​ម្ដេច​អាច​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ព្រៃជិត​ទន្លេ​យ័រដាន់?

6. សូម្បី​តែ​បង‌ប្អូន​របស់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ផ្ទាល់ ក៏​នាំ​គ្នា​ក្បត់​អ្នក​ដែរ គឺ​ពួក​គេ​ព្រួត​គ្នា​ជំទាស់​នឹង​អ្នក​ពី​ក្រោយ​ខ្នង។ ដូច្នេះ ទោះ​បី​គេ​និយាយ​ល្អ​ជា​មួយ​អ្នក​ក្ដី មិន​ត្រូវ​ទុក​ចិត្ត​ពួក​គេ​ឡើយ»។

សូមអានជំពូកពេញលេញ យេរេមា 12