គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 1:5-15 Khmer Standard Version (KHSV)

5. «យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេលដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះយើង​ក៏​បាន​ញែក​អ្នក​ទុក​សម្រាប់​យើងតាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ព្យាការីសម្រាប់​ប្រជា‌ជាតិ​នានា»។

6. ខ្ញុំ​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់! ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ថ្លែង​ព្រះ‌បន្ទូល​ទេ ដ្បិត​ទូលបង្គំ​នៅ​ក្មេង​ពេក»។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖«កុំ​ពោល​ថា​“ខ្ញុំ​នៅ​ក្មេង​ពេក”​នោះ​ឡើយអ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​យើងចាត់​ឲ្យ​ទៅ​ជួបហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មានដែល​យើង​នឹង​បង្គាប់​អ្នក។

8. កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​រំដោះ​អ្នក!»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. បន្ទាប់​មក ព្រះ‌អម្ចាស់​លាត​ព្រះ‌ហស្ដ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ

10. មើល​ថ្ងៃ​នេះ យើង​តែង‌តាំង​អ្នក​ឲ្យ​មាន​អំណាច​លើ​ប្រជា‌ជាតិ និង​លើ​អាណា‌ចក្រ​ទាំង‌ឡាយ ដើម្បី​ឲ្យ​អ្នក​រំលើង និង​រំលំ ដើម្បី​ឲ្យ​អ្នក​កម្ទេច និង​បំផ្លាញ ហើយ​ដើម្បី​ឲ្យ​អ្នក​សង់ និង​ដាំ​ឡើង​វិញ»។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ស្វាយ‌ចន្ទី​មួយ​មែក»។

12. បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្វី​ដែល​អ្នក​ឃើញ ត្រឹម​ត្រូវ​ហើយ ដ្បិត​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ពាក្យ​របស់​យើង​បាន​សម្រេច​ជា​រូប​រាង»។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ជា​លើក​ទី​ពីរ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​តប​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ឆ្នាំង​ទឹក​មួយ​កំពុង​តែ​ពុះ​នៅ​លើ​ចង្ក្រាន ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ជើង»។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ទុក្ខ​វេទនា​នឹង​មក​ពី​ទិស​ខាង​ជើង ហើយ​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ស្រុក

15. ដ្បិត​យើង​នឹង​ហៅ​ប្រជា‌ជន​ទាំង​អស់​នៅ​អាណា‌ចក្រ​ខាង​ជើង ឲ្យ​មក -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​នឹង​នាំ​គ្នា​បោះ​ទ័ព​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម និង​នៅ​មុខ​កំពែង​ដែល​ព័ទ្ធ​ជុំ‌វិញ​ក្រុង ព្រម​ទាំង​បោះ​ទ័ព​នៅ​ជុំ‌វិញ​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​យូដា​ផង។

សូមអានជំពូកពេញលេញ យេរេមា 1