គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 1:14-19 Khmer Standard Version (KHSV)

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ទុក្ខ​វេទនា​នឹង​មក​ពី​ទិស​ខាង​ជើង ហើយ​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ស្រុក

15. ដ្បិត​យើង​នឹង​ហៅ​ប្រជា‌ជន​ទាំង​អស់​នៅ​អាណា‌ចក្រ​ខាង​ជើង ឲ្យ​មក -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​នឹង​នាំ​គ្នា​បោះ​ទ័ព​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម និង​នៅ​មុខ​កំពែង​ដែល​ព័ទ្ធ​ជុំ‌វិញ​ក្រុង ព្រម​ទាំង​បោះ​ទ័ព​នៅ​ជុំ‌វិញ​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​យូដា​ផង។

16. យើង​នឹង​ប្រកាស​ដាក់​ទោស​ប្រជា‌រាស្ត្រ​របស់​យើង ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត គឺ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ពួក​គេ​បាន​ថ្វាយ​សក្ការៈ​បូជា​ចំពោះ​ព្រះ​ឯ​ទៀតៗ ព្រម​ទាំង​ថ្វាយ‌បង្គំ​រូប​ព្រះ ជា​ស្នា‌ដៃ​របស់​ខ្លួន​ផ្ទាល់។

17. រីឯ​អ្នក​វិញ ចូរ​ត្រៀម​ខ្លួន! ចូរ​ក្រោក​ឡើង ហើយ​ទៅ​ប្រកាស​ប្រាប់​ពួក​គេ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ថ្លែង។ កុំ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​សោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រឹត​តែ​តក់‌ស្លុត​ថែម​ទៀត។

18. ថ្ងៃ​នេះ យើង​ពង្រឹង​អ្នក​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង គឺ​ប្រៀប​ដូច​ជា​ក្រុង​ដែល​មាន​កំពែង​ដ៏​មាំ ឬ​ដូច​សសរ​ដែក និង​ជញ្ជាំង​លង្ហិន ដើម្បី​ឲ្យ​អ្នក​តទល់​នឹង​ប្រជា‌ជន​ក្នុង​ស្រុក​ទាំង​មូល តទល់​នឹង​ស្ដេច នាម៉ឺន​សព្វ​មុខ​មន្ត្រី ក្រុម​បូជា‌ចារ្យ និង​អ្នក​ស្រុក​នេះ។

19. ពួក​គេ​នាំ​គ្នា​ប្រឆាំង​នឹង​អ្នក តែ​មិន​អាច​ឈ្នះ​អ្នក​បាន​ទេ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​រំដោះ​អ្នក» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យេរេមា 1