គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 1:1-7 Khmer Standard Version (KHSV)

1. នេះ​ជា​សេចក្ដី​ដែល​លោក​យេរេមា​បាន​ថ្លែង និង​កិច្ចការ​ដែល​លោក​បាន​ធ្វើ។ លោក​យេរេមា​ត្រូវ​ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ជា​បូជា‌ចារ្យ*​មួយ​រូប ក្នុង​ក្រុម​បូជា‌ចារ្យ នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​បេន‌យ៉ាមីន។

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន និង​ជា​ស្ដេច​ស្រុក​យូដា។

3. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ទៀត នៅ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា រហូត​ដល់​ចុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា ហើយ​រហូត​ដល់​គ្រា​ដែល​អ្នក​ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ខែ​ទី​ប្រាំ។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖

5. «យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេលដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះយើង​ក៏​បាន​ញែក​អ្នក​ទុក​សម្រាប់​យើងតាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ព្យាការីសម្រាប់​ប្រជា‌ជាតិ​នានា»។

6. ខ្ញុំ​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់! ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ថ្លែង​ព្រះ‌បន្ទូល​ទេ ដ្បិត​ទូលបង្គំ​នៅ​ក្មេង​ពេក»។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖«កុំ​ពោល​ថា​“ខ្ញុំ​នៅ​ក្មេង​ពេក”​នោះ​ឡើយអ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​យើងចាត់​ឲ្យ​ទៅ​ជួបហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មានដែល​យើង​នឹង​បង្គាប់​អ្នក។

សូមអានជំពូកពេញលេញ យេរេមា 1