ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡា‌គី 4 Khmer Standard Version (KHSV)

1. ដ្បិត​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោសជិត​មក​ដល់​ហើយថ្ងៃ​នោះ ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ។មនុស្ស​ព្រហើន មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់នឹង​ប្រៀប​ដូច​ជា​ចំបើង។ថ្ងៃ​នោះ​នឹង​ឆេះ​កម្ទេច​ពួក​គេឥត​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

2. រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​នាម​យើង​វិញការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មកដូច​ព្រះ‌អាទិត្យ​រះ លើ​អ្នក​រាល់​គ្នាទាំង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នាបាន​ជា​សះ‌ស្បើយ​ផង។អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាពអ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយដូច​គោ​ដែល​ចេញ​ពី​ក្រោល។

3. នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុកអ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះនៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

4. ចូរ​នឹក​ដល់​ក្រឹត្យ‌វិន័យ​របស់​ម៉ូសេជា​អ្នក​បម្រើ​របស់​យើងព្រម​ទាំង​ច្បាប់ និង​វិន័យ​ផ្សេងៗដែល​យើង​បាន​ប្រគល់​ឲ្យជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នៅ​ភ្នំ​ហូរែប។

5. ចំណែក​ឯ​យើង​វិញយើង​នឹង​ចាត់​ព្យាការី​អេលីយ៉ា​ឲ្យ​មកមុន​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដមគួរ​ឲ្យ​ស្ញែង​ខ្លាច។

6. គាត់​នឹង​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូនហើយ​បង្វែរ​ចិត្ត​កូន​ទៅ​រក​ឪពុក។ដូច្នេះ យើង​នឹង​មិន​មក​បំផ្លាញ​ស្រុក​របស់អ្នក​រាល់​គ្នា​ឲ្យ​វិនាស​សូន្យ​ឡើយ»៕