គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡា‌គី 3:1-9 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​ថា៖«យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុនដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រកនឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំកំពុង​តែ​មក​ហើយ»។

2. ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​យាង​មក​ដល់តើ​នរណា​អាច​ទ្រាំ​បាន?នៅ​ពេល​ព្រះ‌អង្គ​លេច​មកតើ​នរណា​អាច​ឈរ​បាន?ដ្បិត​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែកនិង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។

3. ព្រះ‌អង្គ​នឹង​គង់​កាត់​ក្ដី ដូច​ជាង​ទង​អង្គុយរំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។ព្រះ‌អង្គ​នឹង​ជម្រះ​កូន​ចៅ​លេវី​ឲ្យ​បាន​បរិសុទ្ធព្រះ‌អង្គ​នឹង​បន្សុទ្ធ​ពួក​គេដូច​បន្សុទ្ធ​មាស និង​ប្រាក់។ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យមក​ថ្វាយ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់។

4. ពេល​នោះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ទទួលតង្វាយ​របស់​អ្នក​ស្រុក​យូដានិង​អ្នក​ក្រុង​យេរូ‌សាឡឹមដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។

5. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«យើង​នឹង​មក​រក​អ្នក​រាល់​គ្នាដើម្បី​វិនិច្ឆ័យ​ទោស។យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើងពួក​ស្បថ​បំពានពួក​សង្កត់‌សង្កិន​កម្មករស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រាពួក​ធ្វើ​បាប​ជន​បរទេសហើយ​មិន​គោរព​កោត​ខ្លាច​យើង»។

6. «យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ប្រែ‌ប្រួល​ទេរីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជាកូន​ចៅ​យ៉ាកុប​ដដែល»។

7. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរអ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ច្បាប់​របស់​យើងគឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។ចូរ​នាំ​គ្នា​វិល​មក​រក​យើងនោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។អ្នក​រាល់​គ្នា​ពោល​ថា:“យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។

8. តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់ដូច​ម្ដេច​បាន?អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា“យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?”។គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ចតង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!

9. អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ!ព្រោះ​ប្រជា‌ជាតិ​ទាំង​មូលបាន​កេង‌ប្រវ័ញ្ច​យើង»។

សូមអានជំពូកពេញលេញ ម៉ាឡា‌គី 3