ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡា‌គី 3 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​ថា៖«យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុនដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រកនឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំកំពុង​តែ​មក​ហើយ»។

2. ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​យាង​មក​ដល់តើ​នរណា​អាច​ទ្រាំ​បាន?នៅ​ពេល​ព្រះ‌អង្គ​លេច​មកតើ​នរណា​អាច​ឈរ​បាន?ដ្បិត​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែកនិង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។

3. ព្រះ‌អង្គ​នឹង​គង់​កាត់​ក្ដី ដូច​ជាង​ទង​អង្គុយរំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។ព្រះ‌អង្គ​នឹង​ជម្រះ​កូន​ចៅ​លេវី​ឲ្យ​បាន​បរិសុទ្ធព្រះ‌អង្គ​នឹង​បន្សុទ្ធ​ពួក​គេដូច​បន្សុទ្ធ​មាស និង​ប្រាក់។ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យមក​ថ្វាយ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់។

4. ពេល​នោះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ទទួលតង្វាយ​របស់​អ្នក​ស្រុក​យូដានិង​អ្នក​ក្រុង​យេរូ‌សាឡឹមដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។

5. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«យើង​នឹង​មក​រក​អ្នក​រាល់​គ្នាដើម្បី​វិនិច្ឆ័យ​ទោស។យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើងពួក​ស្បថ​បំពានពួក​សង្កត់‌សង្កិន​កម្មករស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រាពួក​ធ្វើ​បាប​ជន​បរទេសហើយ​មិន​គោរព​កោត​ខ្លាច​យើង»។

តង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់

6. «យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ប្រែ‌ប្រួល​ទេរីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជាកូន​ចៅ​យ៉ាកុប​ដដែល»។

7. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរអ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ច្បាប់​របស់​យើងគឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។ចូរ​នាំ​គ្នា​វិល​មក​រក​យើងនោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។អ្នក​រាល់​គ្នា​ពោល​ថា:“យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។

8. តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់ដូច​ម្ដេច​បាន?អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា“យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?”។គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ចតង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!

9. អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ!ព្រោះ​ប្រជា‌ជាតិ​ទាំង​មូលបាន​កេង‌ប្រវ័ញ្ច​យើង»។

10. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មានមក​ដាក់​នៅ​ក្នុង​ឃ្លាំងដើម្បី​ឲ្យ​មាន​ស្បៀង​អាហារក្នុង​ដំណាក់​របស់​យើង។ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅនោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថាយើង​នឹង​បើក​ផ្ទៃ​មេឃបង្ហូរ​ព្រះ‌ពរ​ដ៏​លើស‌លប់​មក​លើ​អ្នក​រាល់​គ្នា»។

11. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«យើង​នឹង​រារាំង​សត្វ​ល្អិត​មិន​ឲ្យ​បំផ្លាញដំណាំ​របស់​អ្នក​រាល់​គ្នាហើយ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នានឹង​ផ្ដល់​ភោគ‌ផល​បរិបូណ៌»។

12. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថាអ្នក​រាល់​គ្នា​ពិត​ជា​មាន​សុភមង្គល​មែនដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រុក​មួយដ៏​សម្បូណ៌‌សប្បាយ»។

ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​គោរព​បម្រើ​ព្រះ‌អង្គ

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោកប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា:“តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អង្គដូច​ម្ដេច​ខ្លះ?”។

14. អ្នក​រាល់​គ្នា​ពោល​ថា:“ពួក​យើង​ខំ​បម្រើ​ព្រះ‌ជាម្ចាស់តែ​គ្មាន​បាន​ការ​អ្វី​ទេពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គហើយ​ខំ​ដើរ​តាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី?

15. ពួក​យើង​សង្កេត​ឃើញ​ថាឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេដែល​មាន​សុភមង្គលហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់បែរ​ជា​បាន​ចម្រុង‌ចម្រើន​ទៅ​វិញ។ទោះ​បី​ពួក​គេ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ក្ដីក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជា‌និច្ច”»។

16. ពេល​នោះ អស់​អ្នក​ដែល​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌អម្ចាស់ទ្រង់​ព្រះ‌សណ្ដាប់ហើយ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹងពាក្យ​សម្ដី​របស់​ពួក​គេ។គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរពកោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់​ក្នុង​ក្រាំង​មួយទុក​ជា​ទី​រំឭក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។

17. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«នៅ​ថ្ងៃ​ដែល​យើង​បាន​កំណត់​ទុកអ្នក​ទាំង​នោះ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើងពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​ដែល​ជាចំណែក​មត៌ក​របស់​យើង​ផ្ទាល់។យើង​នឹង​ត្រា​ប្រណី​ពួក​គេដូច​ឪពុក​ត្រា​ប្រណី​កូន​ដែល​បម្រើ​ឪពុក។

18. ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថាតើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ខុស​គ្នា​យ៉ាង​ណាហើយ​អ្នក​គោរព​បម្រើ​ព្រះ‌ជាម្ចាស់និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា