គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡា‌គី 2:2-17 Khmer Standard Version (KHSV)

2. ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើងប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់លើក​តម្កើង​សិរី‌រុងរឿង​នាម​របស់​យើង​ទេយើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​កើត​មានក្នុង​ចំណោម​អ្នក​រាល់​គ្នា។យើង​នឹង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នាក្លាយ​ទៅ​ជា​បណ្ដាសាមែន​ហើយ យើង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នាក្លាយ​ទៅ​ជា​បណ្ដាសាព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់នឹង​ពាក្យ​របស់​យើង​ទេ។

3. យើង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថាយើង​នឹង​ដាក់​ទោស​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នាយើង​នឹង​ជះ​លាមក​លើ​មុខ​អ្នក​រាល់​គ្នាគឺ​លាមក​សត្វ​ដែល​អ្នក​រាល់​គ្នា​សម្លាប់​ធ្វើយញ្ញ‌បូជា​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ។គេ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ទៅ​ក្រៅជា​មួយ​លាមក​សត្វ​នោះ​ដែរ។

4. ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថាយើង​ពិត​ជា​បាន​ព្រមាន​អ្នក​រាល់​គ្នាដើម្បី​ឲ្យ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយកុល‌សម្ព័ន្ធ​លេវី ស្ថិត​នៅ​គង់‌វង្ស- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

5. សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​លេវី​នោះគឺ​យើង​ផ្ដល់​ជីវិត និង​សេចក្ដី​សុខ‌សាន្ត​ដល់​គេហើយ​ឲ្យ​គេ​គោរព​កោត​ខ្លាច​នាម​យើងនិង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​យើង។

6. គេ​បង្រៀន​ក្រឹត្យ‌វិន័យ​ដ៏​ត្រឹម​ត្រូវហើយ​មិន​ពោល​ពាក្យ​បោក​បញ្ឆោត​ទេ។គេ​រស់​នៅ​ជា​មួយ​យើង​ដោយ​សុខ‌សាន្តនិង​ដោយ​ទៀង​ត្រង់ព្រម​ទាំង​ណែ‌នាំ​មនុស្ស​ជា​ច្រើនឲ្យ​ងាក​ចេញ​ពី​អំពើ​អាក្រក់។

7. ពាក្យ​សម្ដី​របស់​បូជា‌ចារ្យ​បង្រៀន​មនុស្សឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់ហើយ​ក្រឹត្យ‌វិន័យ​ក៏​ហូរ​ចេញ​ពី​មាត់​បូជា‌ចារ្យ​ដែរព្រោះ​គាត់​ជា​អ្នក​នាំ​ព្រះ‌បន្ទូល​របស់ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

8. រីឯ​អ្នក​រាល់​គ្នា​វិញអ្នក​រាល់​គ្នា​បាន​ងាក​ចេញ​ពី​មាគ៌ា​នេះការ​បង្រៀន​របស់​អ្នក​រាល់​គ្នាបាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។អ្នក​រាល់​គ្នា​បាន​បំពាន​លើ​សម្ពន្ធ‌មេត្រីដែល​យើង​បាន​ចង​ជា​មួយ​កុល‌សម្ព័ន្ធ​លេវី- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

9. ដូច្នេះ យើង​នឹង​ឲ្យ​ប្រជា‌ជន​ទាំង​មូលប្រមាថ​មាក់‌ងាយ បន្តុះ‌បង្អាប់​អ្នក​រាល់​គ្នាដ្បិត​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​មាគ៌ា​របស់​យើង​ទេហើយ​អ្នក​រាល់​គ្នា​បង្រៀន​ក្រឹត្យ‌វិន័យដល់​ប្រជា‌ជន​ដោយ​រើស​មុខ»។

10. ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ​គត់ហើយ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​ពួក​យើង​មកក៏​មាន​តែ​មួយ​ព្រះ‌អង្គ​ដែរហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​យើង​ក្បត់​គ្នាទៅ​វិញ​ទៅ​មក ដោយ​បំពាន​លើ​សម្ពន្ធ‌មេត្រីដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយបុព្វបុរស​របស់​ពួក​យើង​ដូច្នេះ?

11. ជន‌ជាតិ​យូដា​បាន​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​នេះពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នៅស្រុក​អ៊ីស្រា‌អែល និង​នៅ​ក្រុង​យេរូ‌សាឡឹម។យូដា​បាន​ប្រមាថ​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ជា​កន្លែង​ដែល​ព្រះ‌អង្គ​ស្រឡាញ់គឺ​ពួក​គេ​រៀប‌ការ​ជា​មួយ​ស្ត្រីដែល​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។

12. សូម​ព្រះ‌អម្ចាស់​ដក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះចេញ​ពី​ចំណោម​ពូជ‌ពង្ស​របស់​លោក​យ៉ាកុបហើយ​កុំ​ឲ្យ​គេ​មាន​កូន​ចៅដើម្បី​ចូល​រួម​ថ្វាយ​តង្វាយ​ដល់ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ឡើយ។

13. អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀតគឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សម្រក់​ទឹក​ភ្នែកជោក​អាសនៈ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលព្រោះ​ព្រះ‌អង្គ​លែង​រវី‌រវល់​នឹង​តង្វាយរបស់​អ្នក​រាល់​គ្នាព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វីៗ​ដែលអ្នក​រាល់​គ្នា​យក​មក​ថ្វាយ​ទេ។

14. អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ដូច្នេះ?”គឺ​កាល​ពី​នៅ​ក្មេង អ្នក​បាន​រៀប‌ការដោយ​យក​ព្រះ‌អម្ចាស់​ធ្វើ​សាក្សី។នាង​ជា​គូ‌ស្រករ ជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នកតែ​អ្នក​បាន​ក្បត់​ចិត្ត​ចោល​នាង។

15. តើ​ព្រះ‌អម្ចាស់​មិន​បាន​ផ្សំ‌ផ្គុំ​អ្នក​ទាំង​ពីរឲ្យ​ទៅ​ជា​រូប​កាយ​តែ​មួយមាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ?ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី?គឺ​ឲ្យ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅដែល​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់។ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អគឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយាដែល​ខ្លួន​បាន​រៀប‌ការ​តាំង​ពី​ក្មេង​នោះ​ឡើយ។

16. ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលមាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យនឹង​ការ​លែង‌លះ​គ្នា​ទេហើយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រព្រឹត្តអំពើ​ឃោរ‌ឃៅ​បែប​នេះចំពោះ​ភរិយា​របស់​ខ្លួន​ដែរ!ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អមិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។

17. អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​នឿយ​ណាយព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នាតែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើងមាន​ធ្វើ​អ្វី​ឲ្យ​ព្រះ‌អង្គ​នឿយ‌ហត់?”គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា:“អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្ររបស់​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្សបែប​នេះ!”ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា:“តើ​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​យុត្តិធម៌នៅ​ឯ​ណា?”។

សូមអានជំពូកពេញលេញ ម៉ាឡា‌គី 2