គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 7:4-11 Khmer Standard Version (KHSV)

4. ក្នុង​ចំណោម​ពួក​គេអ្នក​ដែល​ល្អ​ជាង​គេ​ប្រៀប​បាន​នឹង​ខ្ញែអ្នក​សុចរិត​ជាង​គេ​ប្រៀប​បាន​នឹង​គុម្ព​បន្លា។ប៉ុន្តែ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ដាក់​ទោស​ពួក​គេមក​ដល់​ហើយគឺ​ថ្ងៃ​ដែល​ពួក​ព្យាការី ជា​អ្នក​យាម‌ល្បាតបាន​ប្រកាស​ទុក។ឥឡូវ​នេះ​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ហើយ។

5. កុំ​ជឿ​មិត្ត​សម្លាញ់ កុំ​ទុក​ចិត្ត​ញាតិ‌សន្ដានសូម្បី​នៅ​មុខ​ប្រពន្ធ​របស់​អ្នកក៏​មិន​ត្រូវ​ហា​មាត់​និយាយ​អ្វី​ឡើយ។

6. កូន​ប្រុស​ជេរ​ប្រទេច​ឪពុកកូន​ស្រី​ប្រឆាំង​ទាស់​នឹង​ម្ដាយកូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេកហើយ​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នានឹង​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា។

7. រីឯ​ខ្ញុំ​វិញ ខ្ញុំ​សម្លឹង​មើល​ទៅ​ព្រះ‌អម្ចាស់ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំព្រះ​របស់​ខ្ញុំ​មុខ​ជា​សណ្ដាប់​ពាក្យ​ខ្ញុំ​ពុំ‌ខាន។

8. ខ្មាំង​សត្រូវ​របស់​ខ្ញុំ​អើយ!កុំ​អាល​អរ​សប្បាយ ដោយ​ឃើញ​ខ្ញុំ​ដួល​ដូច្នេះ!ខ្ញុំ​ពិត​ជា​ដួល​មែនតែ​ខ្ញុំ​នឹង​ងើប​ឡើង​វិញ​ពុំ‌ខាន។ទោះ​បី​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ក្ដីក៏​ព្រះ‌អម្ចាស់​ជា​ពន្លឺ​របស់​ខ្ញុំ​ដែរ។

9. ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។គង់​តែ​មាន​ថ្ងៃ​ណា​មួយព្រះ‌អង្គ​នឹង​ការពារ​ក្ដី​របស់​ខ្ញុំហើយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​មិន​ខាន។ព្រះ‌អង្គ​នឹង​នាំ​ខ្ញុំ​ចេញ​ទៅ​រក​ពន្លឺខ្ញុំ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

10. សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខគេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើ​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក ទៅ​ណា​បាត់​ហើយ?”ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដងគឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លីដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។

11. នៅ​ថ្ងៃ​ដែល​គេ​សង់​កំពែង​ក្រុងរបស់​អ្នក​ឡើង​វិញទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​កាន់​តែ​ឆ្ងាយ។

សូមអានជំពូកពេញលេញ មីកា 7