គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 7:11-20 Khmer Standard Version (KHSV)

11. នៅ​ថ្ងៃ​ដែល​គេ​សង់​កំពែង​ក្រុងរបស់​អ្នក​ឡើង​វិញទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​កាន់​តែ​ឆ្ងាយ។

12. នៅ​ថ្ងៃ​នោះ ប្រជា‌ជន​របស់​អ្នកនឹង​វិល​មក​រក​អ្នក​វិញពី​ស្រុក​អាស្ស៊ីរី និង​ស្រុក​អេស៊ីបចាប់​ពី​ទន្លេ​នីល​រហូត​ដល់​ទន្លេ​អឺប្រាតចាប់​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាងចាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​ទៀត។

13. ផែនដី​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសានព្រោះ​តែ​អំពើ​អាក្រក់​របស់​អស់​អ្នក​ដែល​រស់នៅ​លើ​ផែនដី។

14. ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សាប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គដូច​គង្វាល​ធ្លាប់​ថែ‌រក្សា​ហ្វូង​សត្វ​របស់​ខ្លួន។យើង​ខ្ញុំ​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះ‌អង្គរស់​នៅ​លើ​ទឹក​ដី​គ្មាន​ជីជាតិដែល​មាន​ចម្ការ​ព័ទ្ធ​ជុំ‌វិញ។សូម​នាំ​យើង​ខ្ញុំ​ទៅ​រស់​នៅ​កន្លែងដែល​មាន​ជីជាតិ​ល្អ​នៅ​ស្រុក​បាសាននិង​ស្រុក​កាឡាដ ដូច​ដើម​វិញ។

15. សូម​សម្តែង​ព្រះ‌បារមី​ដ៏​រុងរឿង​អស្ចារ្យ ដូចកាល​ព្រះ‌អង្គ​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។

16. ប្រជា‌ជាតិ​នានា​នឹង​ឃើញ ហើយ​ត្រូវ​អាម៉ាស់ទោះ​បី​គេ​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​យ៉ាង​ណា​ក្ដី។ពួក​គេ​ងឿង‌ឆ្ងល់​ពេក រក​និយាយ​មិន​រួចហើយ​ស្ដាប់​អ្វី​ក៏​លែង​ឮ​ដែរ។

17. ពួក​គេ​នឹង​ស៊ី​ធូលី​ដី​ដូច​ពស់និង​ដូច​សត្វ​លូន​វារ​ឯ​ទៀតៗ។ពួក​គេ​ចេញ​ពី​កន្លែង​ពួន​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង ដោយ​ភ័យ​ញ័រពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ហើយ​ខ្លាច​ព្រះ‌អង្គ។

18. បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​ព្រះ​ណាដែល​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច​ព្រះ‌អង្គ?ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំព្រះ‌អង្គ​មិន​ពិរោធ​រហូត​ឡើយ។ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សេស‌សល់ហើយ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​ពួក​គេ។

19. ព្រះ‌អង្គ​មុខ​ជា​អាណិត‌អាសូរ​យើង​ខ្ញុំ​សា​ជា​ថ្មីព្រះ‌អង្គ​មិន​ប្រកាន់​ទោស​របស់​យើង​ខ្ញុំ​ទេព្រះ‌អង្គ​នឹង​យក​អំពើ​បាប​ទាំង​ប៉ុន្មានរបស់​យើង​ខ្ញុំ ទៅ​បោះ​ចោល​នៅ​បាត​សមុទ្រ។

20. ព្រះ‌អង្គ​នឹង​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រដល់​កូន​ចៅ​របស់​លោក​យ៉ាកុបហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាដល់​កូន​ចៅ​របស់​លោក​អប្រាហាំដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរសរបស់​យើង​ខ្ញុំ​កាល​ពី​ជំនាន់​ដើម។

សូមអានជំពូកពេញលេញ មីកា 7