9. ព្រះអម្ចាស់បន្លឺព្រះសូរសៀងទៅកាន់អ្នកក្រុងព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ព្រះអង្គមានព្រះបន្ទូលថា៖«អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយចូរនាំគ្នាស្ដាប់!
10. បើក្នុងផ្ទះរបស់មនុស្សអាក្រក់នៅតែមានទ្រព្យដែលរកបានដោយទុច្ចរិតនិងមានថាំងរង្វាល់តូចជ្រុលដែលគួរឲ្យស្អប់ខ្ពើមដូច្នេះតើឲ្យយើងទ្រាំបានឬ?
11. តើអ្នកស្មានថាយើងអត់អោនឲ្យអ្នកប្រើជញ្ជីងមិនត្រឹមត្រូវនិងអ្នកបំបាត់ភ្នែកជញ្ជីងឬ?
12. អ្នកមាននៅក្រុងនេះប្រព្រឹត្តអំពើឃោរឃៅអ្នកក្រុងនេះគិតតែនិយាយកុហកនិងបោកបញ្ឆោតគ្នា។