គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 3:4-12 Khmer Standard Version (KHSV)

4. អ្នក​រាល់​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​មក​វិញ​ឡើយពេល​នោះ ព្រះ‌អង្គ​គេច​ព្រះ‌ភ័ក្ត្រ​ពី​អ្នក​រាល់​គ្នាដ្បិត​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការីដែល​នាំ​ប្រជា‌ជន​របស់​ខ្ញុំ​ឲ្យ​វង្វេង។បើ​ប្រជា‌ជន​ឲ្យ​ពួក​គេ​បរិភោគ​ឆ្អែតពួក​គេ​ទាយ​ថា មាន​សេចក្ដី​សុខ‌សាន្តតែ​បើ​ប្រជា‌ជន​មិន​ឲ្យ​អ្វី​បរិភោគ​ទេពួក​គេ​ទាយ​ថា មាន​កើត​សង្គ្រាម។

6. ហេតុ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញនិមិត្ត‌ហេតុ​អស្ចារ្យ​ទៀត​ហើយផ្ទុយ​ទៅ​វិញ មាន​តែ​យប់​ងងឹតអ្នក​រាល់​គ្នា​នឹង​លែង​ទស្សន៍‌ទាយ​ទៀត​ហើយផ្ទុយ​ទៅ​វិញ មាន​តែ​ភាព​អន្ធការភាព​ងងឹត​សូន្យ‌សុង​នឹង​គ្រប​ពី​លើព្យាការី​ទាំង​នោះ ដូច​ព្រះ‌អាទិត្យ​លិច​បាត់។

7. ពួក​គ្រូ​ទាយ​នឹង​ត្រូវ​បាក់​មុខពួក​ហោរា​នឹង​ត្រូវ​អាម៉ាស់ពួក​គេ​នឹង​យក​ដៃ​បាំង​មុខដ្បិត​ព្រះ‌ជាម្ចាស់​មិន​អើពើ​នឹង​ពួក​គេ​ឡើយ។

8. ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ពោរ‌ពេញ​ដោយ​កម្លាំងមក​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់។ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​យុត្តិធម៌និង​មាន​ចិត្ត​ក្លា‌ហានដើម្បី​ប្រាប់​ពូជ‌ពង្ស​លោក​យ៉ាកុបឲ្យ​ស្គាល់​អំពើ​ទុច្ចរិត​របស់​ខ្លួនហើយ​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែលឲ្យ​ស្គាល់​អំពើ​បាប​របស់​ខ្លួន។

9. នាម៉ឺន​មន្ត្រី​នៃ​កូន​ចៅ​លោក​យ៉ាកុបមេ​ដឹក​នាំ​នៃ​កូន​ចៅ​លោក​អ៊ីស្រា‌អែល​អើយសូម​នាំ​គ្នា​ស្ដាប់!អស់​លោក​ស្អប់​យុត្តិធម៌ ហើយ​បង្ខូច​ច្បាប់។

10. អស់​លោក​សង់​ក្រុង​ស៊ីយ៉ូន ដោយ​បង្ហូរ​ឈាម​គេហើយ​សង់​ក្រុង​យេរូ‌សាឡឹមដោយ​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ។

11. ចៅ‌ក្រម​កាត់​ក្ដី ដោយ​ចង់​បាន​សំណូកបូជា‌ចារ្យ*​បង្រៀន​វិន័យ* ដោយ​ចង់​បាន​កំរៃព្យាការី​ទស្សន៍‌ទាយ ដោយ​ចង់​បាន​ប្រាក់។ពួក​គេ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​មក​ប្រើទាំង​ពោល​ថា: “ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើងមហន្ត‌រាយ​មិន​កើត​មាន​ដល់​ពួក​យើង​ទេ”។

12. ហេតុ​នេះ ព្រោះ​តែ​អ្នក​រាល់​គ្នាខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជាគំនរ​បាក់​បែករីឯ​ភ្នំ​ដែល​មាន​ព្រះ‌វិហារ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។

សូមអានជំពូកពេញលេញ មីកា 3