ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 2 Khmer Standard Version (KHSV)

អ្នក​ធំ​ប្រើ​អំណាច​ជិះ‌ជាន់​ជន​តូច‌តាច

1. អស់​អ្នក​ដែល​គិត‌គូរ​គម្រោង‌ការ​ទុច្ចរិតព្រម​ទាំង​ដេក​សញ្ជឹង​គិត​រក​ឧបាយ‌កលលុះ​ព្រឹក​ឡើង​ប្រើ​អំណាច​របស់​ខ្លួនសម្រេច​តាម​គម្រោង‌ការ​នេះមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

2. បើ​គេ​ប៉ុន‌ប៉ង​ចង់​បាន​ស្រែ​ចម្ការ​ណាគេ​ដណ្ដើម​យក​ស្រែ​ចម្ការ​នោះបើ​គេ​ប៉ុន‌ប៉ង​ចង់​បាន​ផ្ទះ​ណាគេ​រឹប​អូស​យក​ផ្ទះ​នោះគេ​ប្លន់​ម្ចាស់​ផ្ទះ និង​គ្រួសារហើយ​ដណ្ដើម​យក​មត៌ក​របស់​គាត់​ទៀត​ផង។

3. ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«យើង​កំពុង​តែ​រៀប​ផែន‌ការ​ដាក់​ទោសមនុស្ស​ប្រភេទ​នេះ។ខ្មាំង​នឹង​ជាន់​ក​អ្នក​រាល់​គ្នាអ្នក​រាល់​គ្នា​នឹង​ដើរ​អោន​មុខដ្បិត​ពេល​នោះ​ជា​ពេល​វេទនា​យ៉ាង​ខ្លាំង។

4. នៅ​ថ្ងៃ​នោះ មនុស្ស‌ម្នា​នឹង​យក​រឿង​របស់​អ្នកទៅ​សើច​លេងហើយ​ចង​ក្រង​បទ​សម្រាប់​ស្មូត្រ​រៀប​រាប់​ថា:“ពួក​យើង​បាត់​បង់​អ្វីៗ​ទាំង​អស់!ខ្មាំង​លេប​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ពួក​យើង!បច្ចា‌មិត្ត​ដេញ​ពួក​យើង​ចេញ​ពី​ស្រុករួច​យក​ទឹក​ដី​ចែក​គ្នា!”»។

5. ហេតុ​នេះ ពេល​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់បែង​ចែក​ដី​គ្នាគ្មាន​នរណា​ម្នាក់​វាស់​ដី​ចែក​ឲ្យ​អ្នក​ឡើយ។

អស់​អ្នក​ដែល​ជំទាស់​នឹង​ពាក្យ​របស់​ព្យាការី

6. មាន​អ្នក​ខ្លះ​ពោល​ថា:“កុំ​ចេះ​តែ​និយាយ​ព្រោក‌ប្រាជ្ញ​បែប​នេះ!កុំ​ពោល​ថា ពួក​យើង​គេច​មិន​ផុត​ពីភាព​អាម៉ាស់​នោះ​ឡើយ!

7. តើ​កូន​ចៅ​លោក​យ៉ាកុប​ត្រូវ​បណ្ដាសា​ឬ?តើ​អ្នក​ស្មាន​ថា ព្រះ‌អម្ចាស់​គ្មាន​ខន្តី​ឬ?ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​របៀប​នេះ​ទេ!”។ខ្ញុំ​និយាយ​តែ​ពាក្យ​ល្អចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់។

8. «កន្លង​ទៅ​នេះ អ្នក​រាល់​គ្នា​តាំង​ខ្លួន​ជា​សត្រូវនឹង​ប្រជា‌រាស្ត្រ​របស់​យើងអ្នក​រាល់​គ្នា​យក​អាវ​ធំ​ចេញ​ពី​អស់​អ្នក​ដែលត្រឡប់​មក​ពី​សមរ‌ភូមិ​យ៉ាង​សុខ​ស្រួល។

9. អ្នក​រាល់​គ្នា​ដេញ​ស្ត្រីៗ​របស់​ប្រជា‌រាស្ត្រ​យើងចេញ​ពី​ផ្ទះ​ដែល​នាង​ស្រឡាញ់។រីឯ​កិត្តិយស​ដែល​យើង​បាន​ប្រគល់​ឲ្យកូនៗ​របស់​នាង ក៏​អ្នក​រាល់​គ្នា​ដក​ចេញ​ពី​ពួក​គេរហូត​ត​ទៅ​ដែរ។

10. ចូរ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ចេញ​ទៅ!ដ្បិត​ស្រុក​នេះ​មិន​មែន​ជា​កន្លែង​សម្រាក​ទៀត​ទេ!អំពើ​សៅហ្មង​របស់​អ្នក​រាល់​គ្នា​បាន​បង្ក​ឲ្យកើត​មហន្ត‌រាយ​យ៉ាង​ខ្លោច‌ផ្សា។

11. អ្នក​រាល់​គ្នា​និយម​តែ​ហោរា​ទស្សន៍‌ទាយដែល​ប្រសប់​និយាយ​កុហក​បោក​ប្រាស់​ថា“បើ​អ្នក​យក​ស្រា​ទំពាំង‌បាយជូរ និង​ស្រា​ខ្លាំងឲ្យ​ខ្ញុំ​ផឹក ខ្ញុំ​នឹង​ទាយ​ឲ្យ​ស្ដាប់!”អ្នក​ព្រោក‌ប្រាជ្ញ​បែប​នេះ​សម​គ្នា​នឹងប្រជា‌រាស្ត្រ​នេះ​ណាស់!»។

ព្រះ‌អម្ចាស់​ប្រមូល​ផ្ដុំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់

12. «កូន​ចៅ​យ៉ាកុប​អើយយើង​នឹង​ប្រមូល​ផ្ដុំ​អ្នក​ទាំង​អស់​គ្នា។ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់​អើយយើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មក​នៅ​ជុំ​គ្នា​វិញដូច​ចៀម​ស្ថិត​នៅ​ក្នុង​ក្រោល​តែ​មួយនិង​ដូច​ហ្វូង​សត្វ​នៅ​ក្នុង​វាល​ស្មៅ​តែ​មួយ។ពេល​នោះ នឹង​មាន​សំឡេង​អ៊ូអរ​ឡើង​វិញនៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា»។

13. អ្នក​បើក​ផ្លូវ​នឹង​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នាគេ​ទម្លុះ​កំពែង​ក្រុងឲ្យ​អ្នក​រាល់​គ្នា​ចេញ​តាម​ប្រឡោះ​នោះ។ស្ដេច​របស់​អ្នក​រាល់​គ្នា​យាង​នៅ​មុខ​អ្នក​រាល់​គ្នាដោយ​មាន​ព្រះ‌អម្ចាស់​យាង​នៅ​មុខ​គេ​បង្អស់។