គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 1:7-17 Khmer Standard Version (KHSV)

7. នៅ​គ្រា​មាន​ទុក្ខ​វេទនា តែល‌តោលយេរូ‌សាឡឹម​នឹក​ឃើញ​អ្វីៗ​ដ៏​ថ្លៃ‌ថ្នូរដែល​នាង​ធ្លាប់​មាន​កាល​ពី​មុន។ពេល​ប្រជា‌ជន​របស់​នាង​ធ្លាក់ក្នុង​កណ្ដាប់​ដៃ​សត្រូវ គ្មាន​នរណា​មក​ជួយ​ទេបច្ចា‌មិត្ត​បាន​ឃើញ ហើយ​នាំ​គ្នា​សើច​ចំអកព្រោះ​នាង​ត្រូវ​វិនាស​បាត់​បង់។

8. យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើនហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅជា​មិន​បរិសុទ្ធ*អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុនបែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាងដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេនាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។

9. ភាព​ស្មោក‌គ្រោក​ស្ថិត​នៅ​ជាប់​នឹងសំពត់​របស់​នាងនាង​ពុំ​បាន​គិត​ដល់​ហេតុ‌ការណ៍ដែល​នឹង​កើត​មាន​ចំពោះ​នាងនាង​ផុង​ខ្លួន​ជ្រៅ​ពេកគ្មាន​នរណា​អាច​សម្រាល​ទុក្ខ​នាង​ឡើយ។«ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ទុក្ខ​វេទនារបស់​ខ្ញុំ​ម្ចាស់​ផងសត្រូវ​មាន​ជ័យ‌ជំនះ​លើ​ខ្ញុំ​ម្ចាស់​ហើយ!»

10. សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាងនាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុងទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់គឺ​ប្រជា‌ជាតិ​ដែល​ព្រះ‌អង្គ​បាន​ហាម​មិន​ឲ្យចូល​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌អង្គ​ឡើយ។

11. ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ថ្ងូរគេ​ចង់​បាន​អាហារ​បរិភោគគេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ខ្ញុំ​ម្ចាស់​ផងខ្ញុំ​ម្ចាស់​អាម៉ាស់​មុខ​ខ្លាំង​ណាស់!

12. អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ​អើយសូម​មើល​មក​ចុះ!តើ​មាន​នរណា​ម្នាក់​ឈឺ​ចុក​ចាប់​ដូច​ខ្ញុំ​ទេ!នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ដ៏​ខ្លាំងព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​ឥត​ឧបមា!

13. ព្រះ‌អង្គ​បាន​បោះ​ភ្លើង​ពី​ស្ថាន​លើចូល​មក​ក្នុង​ឆ្អឹង​របស់​ខ្ញុំព្រះ‌អង្គ​ដាក់​អន្ទាក់​នៅ​ក្រោម​ជើង​របស់​ខ្ញុំព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ថយព្រះ‌អង្គ​ទុក​ឲ្យ​ខ្ញុំ​នៅ​ឯកោហើយ​ឈឺ​ចាប់​រៀង​រាល់​ថ្ងៃ។

14. ព្រះ‌អង្គ​ប្រមូល​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្តយក​មក​ចង​ភ្ជាប់​គ្នា បំពាក់​នៅ​ក​របស់​ខ្ញុំធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ។ព្រះ‌អម្ចាស់​បាន​ប្រគល់​ខ្ញុំទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវហើយ​ខ្ញុំ​ពុំ​អាច​រើ​ខ្លួន​រួច​ឡើយ។

15. ព្រះ‌អម្ចាស់​បាន​កំចាត់​ទាហាន​ដ៏​ចំណានទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំព្រះ‌អង្គ​ចាត់​កង‌ទ័ព​ឲ្យ​មក​ប្រហារពួក​យុវជន​របស់​ខ្ញុំព្រះ‌អម្ចាស់​បាន​កម្ទេច​ប្រជា‌ជន​យូដាដូច​គេ​ជាន់​ផ្លែ​ទំពាំង‌បាយជូរ។

16. ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ស្រាក‌ស្រាន្តខ្ញុំ​យំ​សោក​ស្រណោះ​អ្នក​ទាំង​នោះគ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ខ្ញុំគ្មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​រស់​រានឡើង​វិញ​ឡើយ។កូន​ចៅ​របស់​ខ្ញុំ​ត្រូវ​វិនាសព្រោះ​ខ្មាំង​សត្រូវ​មាន​កម្លាំង​ជាង។

17. ក្រុង​ស៊ីយ៉ូន​លើក​ដៃ​ហៅ​គេ​ជួយតែ​គ្មាន​នរណា​មក​សម្រាល​ទុក្ខ​នាង​ទេ ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​សត្រូវ​ដែល​នៅ​ជុំ‌វិញមក​វាយ​ប្រហារ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុបយេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធនៅ​ក្នុង​ចំណោម​ពួក​គេ។

សូមអានជំពូកពេញលេញ បរិទេវ 1